ក្បឿងខេរ៉កបង្ហាញម៉ូដ និងបច្ចេកវិទ្យាថ្មី

ដោយ​បាន​គ្របដណ្តប​ក្នុង​ទីផ្សារ ក្បឿងស្រកាលេញ​ដែលជា​ក្បឿង​ប្រពៃណី​ត្រូវបាន​ផលិត​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​ខ្មែរ​រ៉​កបាន​ណែនាំ​ម៉ូ​ដែល​ក្បឿង​ថ្មី (​ខេ​រ៉ក​) ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់​ជាង​មុន​ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​របស់​ខ្លួន​។​

​បច្ចុប្បន្ន ខេ​រ៉ក់​កំពុងតែ​ផលិត​ក្បឿងស្រកាលេញ​បួន​ប្រភេទ​បន្ថែមទៀត​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ច្រើន​សណ្ឋាន​នៅលើ​អគារ​ផ្សេងៗ​។ ក្បឿង​ប្រភេទ CR-01 គឺ​សាក​សម​សម្រាប់​ការ​ប្រក់​ផ្ទៃ​ដំបូល​ទាំងមូល ខណៈ​ដែល​ប្រភេទ CR-02, CR-03, CR-04 គឺ​សាក​សម​សម្រាប់​ផ្ទៃ​រឹម​នៃ​ដំបូល​ដើម្បី​ធានា​កុំឲ្យ​មាន​ទឹក​លេច និង​មិន​ដក់​ទឹក​។​

​​អតិថិជន​អាច​ជ្រើសរើស​ពណ៌​ក្បឿង​ដែល​ពេញនិយម​ជាច្រើន​ដូចជា ពណ៌​ដី​ដុត ក្រហម ខៀវ​ចាស់ ត្នោត​ចាស់ និង​បៃតងចាស់​។ ការ​រចនា​ពណ៌​ក្បឿង​ក៏​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន RPSC Chemical ដែលជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ថ្នាំ​ពណ៌​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ផង​ដែរ​។​

ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​ក្បឿង​ខេ​រ៉ុក​អាច​ធានា​បាន​ការ​មិន​លេច​ទឹក មិន​ដក់​ទឹក ១០០​ភាគរយ និង​ចំណាយ​តិច​លើ​ការ​តម្លើង​ក្បឿង​។ វិស្វករ​របស់​ក្រុមហ៊ុន​បាន​រចនា​ក្បឿង​ដើម្បី​ឲ្យ​ស៊ីទៅនឹង​ដៃរណែង​ដែល​មាន​គម្លាត ២៤​សង់​ទី​ម៉ែត ពីគ្នា ដែល​អាច​ធ្វើ​ពី​ដែក ឬ​ឈើ ឬ​ដែក​ហ្គាល់​វា​ណាយ​។ ជាមួយនឹង​បច្ចេកវិទ្យា​នេះ បាន​ធ្វើឲ្យ​ការប្រក់​ក្បឿង​ងាយស្រួល​ជាង​មុន ដែល​អាច​ជួយ​ឲ្យចំ​ណេ​ញ​ពេលវេលា និង​ថ្លៃ​ពលកម្ម​ច្រើន​។ ក្បឿង​រចនា​ប្រភេទ​ថ្មី​នេះ​ក៏​នឹង​ធានា​ថា​ទឹកភ្លៀង​ដែល​ហូរ​ចុះ​មក​នឹង​ហូរ​អស់​ទៅតាម​ទ​ដែល​បាន​រៀបចំ​។ ចំណុច​នេះ​ធានា​ថា​នឹង​មាន​ទឹក​សូម្បី​មួយ​តំណក់​អាច​លិច​ចុះ​ពី​ដំបូល​ទៅបាន ឬ​ក៏​ស្ថិត​នៅ​លើដំបូល​។

ដោយ​បាន​សិក្សា​ពី​តម្រូវការ​ក្នុងស្រុក​សម្រាប់​ក្បឿង​ដែល​មាន​គុណភាព​ខ្ពស់ ក្រុមហ៊ុន​ខ្មែរ​រ៉ក​បាន​បំបែក​ខ្លួន​ខុសពី​ផលិតផល​ក្បឿង​នាំចូល​ដទៃទៀត​នៅ​ក្នុង​ទីផ្សារ​ដោយ​បាន​ផលិត​តែ​ក្បឿងស្រកាលេញ ដែល​ជា​ក្បឿង​ប្រពៃណី​របស់​ខ្មែរ​តែប៉ុណ្ណោះ និង​ផ្តល់​សិទ្ធ​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន WiKi Trade Co., Ltd.​។ ក្រៅពី​ផលិត​ក្បឿង ក្រុមហ៊ុន​ខ្មែរ​រ៉​ក ក៏​បាន​ផលិត​ឥដ្ឋការ៉ូឡា​ខេ​រ៉ក់ សន្លឹក​ជញ្ជាំង​បេតុង លូ​បេតុង​បេតុង​ជ​ញ្ជើម​ថ្នល់ និង​ផលិតផល​ពី​បេតុង​ផ្សេង​ទៀត​ផង​ដែរ​។

 

ផលិត​នៅ​រោងចក្រ​ផ្ទាល់​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន​ខ្មែរ​រ៉ក ធានា​ថា​ក្បឿង​ប្រពៃណី​ខេ​រ៉ក​នេះ គឺជា​ក្បឿង​ដែលមាន​ស្តង់ដារ​របស់​ជាតិ​ដំបូង​គេ​ដោយ​បាន​បំពេញ​តម្រូវការ​នៃ​ការ​រចនា​ម៉ូដ​ក្បឿង​ដែលជា​កេរ្តិ៍មរតក​របស់​ជាតិ​។​

​ផលិត​ពី​បេតុង​ស៊ីម៉ង់ ក្បឿង​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​អនុ​ឡោម​ទៅតាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ជាមួយ​នឹង​ទំហំ រូបរាង ការ​រចនា​ម៉ូដ និង​ពណ៌​ជាច្រើន​ជម្រើស​។ ក្បឿង​ប្រភេទ​នេះ​គឺ​សាក​សម​ទាំង​អគារ​សាធារណៈ អគារ​រដ្ឋ គ្រឹះស្ថាន​សាលា លំនៅដ្ឋាន ផ្ទះ​លំហែ​ដែល​ផ្តល់​នូវ​សោភ័ណភាព​តាម​ស្ថាបត្យកម្ម​នៃ​អគារ​។ វា​សាក​សម​ផងដែរ​សម្រាប់​តម្រូវកា​រ​ប្រក់​ដំបូល​ដើម្បី​ការពារ​ភ្លៀង កម្តៅ​ថ្ងៃ ឬក៏​បង្កើន សោភ័ណភាព​នៃ​ដំបូល​។

ទម្ងន់​របស់​វា បើ​ប្រៀប​ទៅ​នឹង​ក្បឿង​ម៉ាក​ផ្សេងៗ អាច​ជួយ​សន្សំសំចៃ​យ៉ាងច្រើន​ទៅលើ​ការចំណាយ​កម្លាំង​ទ្រ​ទម្ងន់​របស់​អគារ​ក៏ដូចជា​ការចំណាយ​លើ​គ្រឿង​បង្គំ​របស់​អគារ​ផងដែរ​។ ដោយសារ​តែ​ក្បឿង​នេះ​មាន​ភាពសាមញ្ញ វា​ក៏​បាន​ជួយ​ឲ្យ​ការតម្លើង​មាន​ភាពងាយស្រួល​និង​រហ័ស ដែល​អាច​ជួយ​សន្សំ​ដល់​ថ្លៃ​ពលកម្ម និង​ចំណាយ​ថែទាំ​ផងដែរ​។

​ក្បឿង KRock ត្រូវ​បាន​ឆ្លងកាត់​ការពិសោធន៍ ដោយ​ជោគជ័យ​ជាមួយនឹង​ការ​ប្រក់​ក្នុង​ជម្រាល ២០​ដឺ​ក្រេ កម្លាំង​ទឹកភ្លៀង​កម្ពស់ ៥០ ទៅ ៨០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​កម្លាំង​ខ្យល់​បក់ ៦០-៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​មិន​មាន​ការ​សា​ចលេច​។ ចំណែក​ថ្នាំ​ពណ៌​គឺ​ធានា​បាន​រហូត​ដល់​១០​ឆ្នាំ​។​

បច្ចុប្បន្ន មាន​ក្បឿង​ម៉ាក​អន្តរជាតិ​ជាច្រើន​បាន​នាំ​ចូល​មក​កម្ពុជា ជាពិសេស​មកពី​ប្រទេស​ថៃ វៀតណាម និង​ចិន​បើទោះបីជា​មាន​ផលិតផល​ក្បឿង​ក្នុងស្រុក​ជាច្រើន​ម៉ាក​ក៏ដោយ​។ ក្រុមហ៊ុន Wiki Trade នៅតែ​រីករាយ​គ្រប់គ្រង​ចំណែក​ទីផ្សារ​របស់​ខ្លួន​លើ​ក្បឿងស្រកាលេញ ដោយសារ​តែ​ក្បឿង​ប្រភេទ​នេះ ត្រូវបាន​ចុះបញ្ជី​ទទួល​សិទ្ធិ​ការពារ​លើ​ផ្នែក​រចនា​តែមួយ​គត់​ក្នុង​ទីផ្សារ​៕

- Video Advertisement -