១៥០ ក្រុមហ៊ុនជាតិ-អន្តរជាតិ ចូលរួមពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្�

ពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្ពុជា ២០១៧ ដែលបានប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជាលើកទីពីរហើយ ដែលពិព័រណ៍មួយនេះបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា និងចាត់ចែង ឡើងដោយក្រុមហ៊ុនថៃ ICVeX Co., Ltd. ជាក្រុមហ៊ុនពហុជំនាញ ដែលនាំមុខក្នុងការច្នៃប្រឌិតនៅក្នុងប្រទេសថៃ និងបានចាប់ដៃគូជាមួយសមាគមស្ថាបត្យករកម្ពុជា។

ឆ្នាំនេះ មាន១៥០ក្រុមហ៊ុនជាតិ និងអន្តរជាតិ បានចូលរួមព្រឹតិ្តការណ៍នេះ។ បណ្តាក្រុមហ៊ុនទំាងនោះ មកពីប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម អ៊ីតាលី និងប្រទេសចិន ពោលគឹមានប្រមាណ ៧០ភាគរយ ជាអ្នកតាំងពិព័រណ៍អន្តរជាតិ ដែលបានមកតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយរបស់ខ្លួន ស្វែងរកឱកាសអាជីវកម្មថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍អំពីការរីកចម្រើនផ្នែករចនាក្នុងទីផ្សារសំណង់ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។

ក្រៅពីការ នាំមកនូវការរចនាអន្តរជាតិដ៏ល្អបំផុតមកកាន់កម្ពុជា ពិព័រណ៍ដែលបានប្រាព្រឹត្តិឡើងក្នុងរយៈពេលបីថ្ងៃនេះ ក៏មានរៀបចំសិក្ខាសិលាស្តីពីការអប់រំ ការប្រកួតប្រជែងការរចនាក្នុងចំណោមនិស្សិត និងការពិសារអាហារពេលល្ងាចដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករផងដែរ។

ពិព័រណ៌ស្ថាបត្យកម្ម និងតុបតែងលំអ បានទទួលជោគជ័យជាលើកទីមួយក្រោមការចាត់ចែងឡើងដោយ ICVeX នៅក្នុងឆ្នាំ២០១៤ នៅប្រទេសភូមា ដែលបានជម្រុញចិត្តក្រុមហ៊ុននាំយកពិព័រណ៍នេះមកកម្ពុជា នេះបើយោងការចុះផ្សាយរបស់ក្រុមហ៊ុន។

លោក Ajinveat Vhongthong ប្រធានគម្រោងនៃក្រុមហ៊ុន ICVeX Co Ltd., បានមានប្រសាសន៍នៅក្នុងការបើកសម្ពោធកម្មវិធីពិព័រណ៍កាលពីថ្ងៃទី៨ ខែមិថុនា នេះឲ្យដឹងថា “យើងបង្កើតពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងលំអនេះឡើង ដើម្បីជួយដល់អ្នកជំនាញនានាក្នុងការបង្កើតបណ្តាញជាមួយនឹងអតិថិជនសក្តានុពលគោលដៅ និងកំណត់ឱកាសថ្មីៗនៅលើទីផ្សារ”។ លោកបានបន្ថែមថា បើយោងតាមការស្ទង់មតិនៃពិព័រពណ៍កាលពីឆ្នាំមុន បានរំពឹងទុកថានឹងបង្កើតអាជីវកម្មមានតម្លៃជាង ១៨ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦។

ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅកម្ពុជា នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានជាង១០០ក្រុមហ៊ុន មកពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម ចិន និងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប បានដាក់តាំងបង្ហាញ។ ការដាក់តាំងបង្ហាញនេះ ប្រារព្ធឡើងក្នុងរយៈពេលពីរថ្ងៃសម្រាប់សិក្ខា​សាលាបង្ហាញពីចំណេះដឹងដល់អ្នកបានចូលរួម ដែលមានអ្នកទស្សនារហូតជាង ៣៥០០នាក់។

ថ្លែងនៅក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍នេះ ឯកឧត្តម ភឿង សុភណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងដែរថា លោកជឿជាក់ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងលំអ លើកទីពីរនេះនឹងជោគជ័យដូចឆ្នាំមុនដែរ។ លោកបានសង្កត់ធ្ងន់ថា “វាជាវេទិការដ៏សំខាន់ក្នុងការផ្លាស់ប្តូរគំនិតយោលបល់ទាក់ទងទៅនឹងស្ថាបត្យកម្ម និងវិស័យសំណង់។

លោកបានបន្ថែមថា វិស័យសំណង់បានកើនឡើង១៦៣ ភាគរយកាលពីឆ្នាំមុន ហើយបច្ចុប្បន្នទីផ្សារនៃវិស័យមួយនេះមានតម្លៃ ៨ប៊ីលានដុល្លារអាមេរិក ហើយលោកសង្ឃឹមថាពិព័រណ៍នេះនឹងជួយឲ្យការផ្គត់ផ្គង់វិស័យសំណង់កាន់តែមានភាពល្អប្រសើរឡើង។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]