ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ ក្នុងខែឧសភា-មិថុនា របស់ក្រសួងរៀបចំដែនដីនគរូបនីយក�

គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យលើផ្ទៃដី ៥០ហិកតា បើកការដ្ឋានសាងសង់
១ ឧសភា៖ កាលពីថ្ងៃទី ១ ខែឧសភា ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅឋានមានតម្លៃសមរម្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅលើទីតាំងដីជាង ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចំងាយប្រមាណ ២២ គីឡូម៉ែត្រ ពីវត្តភ្នំ រាជធានីភ្នំពេញ។

បទបង្ហាញស្តីវិធីសាស្រ្តដោះស្រាយបញ្ហជម្លោះដីធ្លី
៤ ឧសភា៖ ឯកឧត្តម ជា សុផារ៉ា ត្រូវបានអញ្ជើញ ឡើងធ្វើបទបង្ហាញស្តីពីយន្តការដោះស្រាយជម្លោះបញ្ហាដីធ្លីថ្នាក់ជាតិ ដើម្បីចែករំលែកបទពិសោធន៍ទៅដល់សិស្ស និស្សិត មន្រ្តីប៉ូលីស និងសាស្រ្តាចារ្យ នៃបណ្ឌិតសភានគរបាលកម្ពុជា។

MLMUPC ពិភាក្សាការងារជាមួយភាគីជប៉ុន
៥ ឧសភា៖ ឯកឧត្តម ជា សុផារ៉ា បានពិភាក្សាការងារពីបញ្ហាទាក់ទងទៅនឹងការរៀបចំអភិវឌ្ឍន៍តំបន់ជាយក្រុង ការសាងសង់ និងការៀបចំដីធ្លី ជាមួយឯកឧត្តម Keiichi ISHII រដ្ឋមន្រ្តីក្រ សួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ។ ភាគីទាំងពីរបានពិភ្សាការងារទាំងនេះ ពីបីលើករួចមកហើយ តាំងពី ឯកឧត្តម ជា សុផារ៉ា ចូលកាន់តំណែងកាលពីឆ្នាំមុនមកម្ល៉េះ។

លទ្ធផលសម្រេចនៃកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍអគារប៊ូឌីញស
១២ ឧសភា៖ ឧត្តម ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រជាពល រដ្ឋសហគមន៍ប៊ូឌីញស ស្ដីពីការអភិវឌ្ឍអគារប៊ូឌីញស។ ជាលទ្ធផល ទី១- ប្រជាពលរដ្ឋបានឯកភាពលក់លើតម្លៃ ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទី២- ពេលវេលាកំណត់សម្រាប់ការចាកចេញចាប់ពីថ្ងៃទី ០៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា និង ទី៣-ការឧបត្ថម្ភសម្រាប់ការរើឥវ៉ាន់ចាកចេញ ១០០ដុល្លារ ក្នុងមួយគ្រួសារ។

ថ្នាក់ដឹកនាំ MLMUPC ប្រកាសផ្ទះតម្លៃទាបប្រភេទថ្មី
១៦ ឧសភា៖ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ក្រសួងមានក្រុមការងារគូសប្លង់ផ្ទះគំរូដែលមានរចនាបថជាផ្ទះខ្មែរ មានបន្ទប់ធំទូលាយ ខ្យល់អាកាសចេញចូលល្អ ហើយបើសិនធ្វើប្លង់គំរូ ផ្ទះនេះចំណាយអស់ត្រឹមតែ ១២០០០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលជាគម្រោងផ្ទះគំរូល្អ ហើយចំណាយថវិកាតិច។

ចិនសម្លឹងឃើញឱកាសវិនិយោគវិស័យអចនទ្រព្យនៅកម្ពុជា
១២ មិថុនា៖ កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យលោក Xu Ningning ប្រធានប្រិតិបត្តិការ នៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភក្សាការងារ។ ក្នុងជំនួបនោះ ប្រិតិភូក្រុមហ៊ុនចិន បានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឱកាសទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ ហើយជាមួយនឹងចំណងមិត្តភាពនោះ ប្រតិភូនឹងពង្រឹកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ពិសេសលើវិស័យអចលនទ្រព្យ និងសំណង់។

MLMUPC រៀបចំលំនៅឋានថ្នាក់ជាតិ
២៧ មិថុនា៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាលំនៅឋានថា្នក់ជាតិ ក្រោមប្រធានបទ “លំនៅឋានចំណុចមូលដ្ឋាន” សហការរៀបចំដោយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយដ្ឋាន និងសំណង់។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញជួបតំណាងអង្គការ Habitat។
- Video Advertisement -