អាកាសយាន្តដ្ឋានអន្តរជាតិកោះកុងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ ២០១៨

ដើម្បីសម្រួលការធ្វើដំណើរទៅកាន់រមណីយដ្ឋានឆ្នេរសមុទ្រក្នុងខេត្តកោះកុង គម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មីមួយនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់សម្រាប់ការងារផ្នែកវិស្វកម្មនៅដើមឆ្នាំ២០១៨ ខាងមុខនេះហើយ ខណៈដែលកាលបរិច្ចេទបញ្ចប់ក្នុងការសាងសង់ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ។

អាកាសយាន្តអន្តរជាតិមួយនេះនឹងអភិវឌ្ឍន៍លើផ្ទៃដី ៧៥០ ហិកតា ស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។ ម្យ៉ាងវិញទៀត គម្រោងអភិវឌ្ឍន៍ព្រលានយាន្តអន្តរជាតិនេះ ជាការអភិវឌ្ឍស្ថិតនៅក្នុងផ្នែកមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍឆ្នេរសមុទ្រតារាសាគរ (Dara Sakor Seashore Resort Development) ដែលកំពុងអភិវឌ្ឍនៅស្រុកពីរក្នុងខេត្តកោះកុង ដើម្បីក្លាយជាទីក្រុងរមណីយដ្ឋានដ៏ល្អបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការសែតភ្នំពេញប៉ុស្តិ៍ ក្រុមហ៊ុន Union Develpment Group (UDG) ទទួលបានដីសម្បទានផ្តាច់មុខរយៈពេល ៩៩ឆ្នាំ កាលពីឆ្នាំ២០០៨ អនុម័តដោយរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ផ្ទៃដីប្រមាណ ៤,៥០០ ដែលគ្រប់ដណ្តប់លើស្រុកពីរគឺស្រុក បុទុមសាគរ និងស្រុកគីរីសាគរ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ស្អាតជាងគេនៅលើលោក ដែលមានតម្លៃប្រមាណ ៣.៨ពាន់លានដុល្លារអាមេរិក។ ក្រោយពេលអភិវឌ្ឍរួច រមណីយដ្ឋានតារាសាគរនឹងមានដូចជា សណ្ឋាគារប្រណីតៗ រមណីយដ្ឋាន វីឡា ខុនដូ និងកន្លែងស្នាក់ផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៍ ដែលភាគច្រើនជាភ្ញៀវជនជាតិចិន។

គម្រោងអភិវឌ្ឍរមណីយដ្ឋាននេះរួមមានដូចជា អាកាសយាន្តដ្ឋាន ដែលនឹងអភិវឌ្ឍដោយក្រុមហ៊ុនចិន UDG ដែលជាក្រុមហ៊ុនខ្នាតយក្សល្បីឈ្មោះមួយក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យស្ថិតនៅក្នុងទីក្រុង Tinajin ប្រទេសចិន។ ក្រុមហ៊ុននេះបានអភិវឌ្ឍគម្រោងផ្សេងៗជាច្រើនដូចជា អគារពាណិជ្ជកម្ម និងអគារស្នាក់នៅទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន។

នៅពេលដែលបញ្ចប់ការសាងសង់អកាសយាន្តដ្ឋាននេះ ក្រុមហ៊ុអភិវឌ្ឍន៍រំពឹងថានឹងមានជើងហោះហើរប្រភេទធំដូចជាយន្តហោះប្រភេទ Airbus 380 ដែលអាចផ្ទុកអ្នកដំណើរបាន ១០លាននាក់ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមគេហទំព័រអាកាសចរណ៍ស៊ីវិលអាស៊ីប៉ាស៊ីហ្វិក (CAPA)។

បើយោងតាមសម្តីដកស្រង់របស់លោក Bella Zhang អ្នកនាំពាក្យក្រុមហ៊ុន UDG បានប្រាប់គេហទំព័រ CAPA ថា ផែនការមេសម្រាប់ការអភិវឌ្ឍន៍អាកាសយាន្តដ្ឋាននេះ បានបញ្ចប់ជាស្ថាពរ ហើយការស្ទាបស្ទង់ពីទីតាំងភូមិសាស្រ្ត និងការផ្តូចផ្តើមនៃការងាររចនា ក៏បានបញ្ចប់ផងដែរនៅរង់ចាំតែការងារចាប់ផ្តើមសាងសង់។

បើតាមសម្តីដកស្រង់របស់កាសែតភ្នំពេញប៉ុស្តិ៍័ លោក ស៊ិន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បាននិយាយថា ការសាងសង់ព្រលានយន្តហហោះនេះចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទីមួយនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៨ ដែលមានចន្លោះពី៣០០ ទៅ ៣៥០ដុល្លារអាមេរិក។

យ៉ាងណាមិញ សម្រាប់ការចាប់់ផ្តើមសាងសង់ដំណាក់កាលទី២ និងទី៣ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ដោយអាស្រ័យលើការបញ្ចប់ដំណាក់កាលទីមួយ។ ការអភិវឌ្ឍគម្រោងអាកាសយាន្តដ្ឋាននេះទាំងមូលគឺមានទុនវិនិយោគប្រមាណជាង ៥០០លានដុល្លារអាមេរិក។ នេះបើ តាមការបញ្ជក់របស់លោក ចាន់សិរីវុត្ថា។

ដើម្បីកែសម្រួលធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវមានការណែនាំពីផែនការម រយៈពេលវែងដែលបង្ហាញអំពីចក្ខុវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់រយៈពេល ៣០-៤០ឆ្នាំខាងមុខ។ ម្យ៉ាងវិញទៀត ដើម្បីជួយសម្រួលការធ្វើដំណើរតាមផ្លូវអាកាសនៃអាកាសយាន្តដ្ឋានអន្តរជាតិបីកំពុងចរាចរណ៍ រដ្ឋាភិបាលកម្ពុជានិងសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) កំពុងសិក្សាអំពីលទ្ធភាពនៃការបើកព្រលានយន្តហោះក្នុងស្រុកមួយចំនួនផងដែរ។

IATA ក៏បានផ្តល់អនុសាសន៍ទីតាំងសម្រាប់ខេត្តបីសម្រាប់ការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិ ដោយសារតែខេត្តទាំងបីនេះមានសក្តានុពលវិស័យទេសចរណ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]