CCA គាំទ្រកម្មវិធីតំាងពិព័រណ៍អចលនទ្រព្យ២០១៧
ក្នុងគោលបំណងដើម្បីជួយលើកស្ទួយវិស័យសំណង់ និងវិស័យអចលនទព្យនៅកម្ពុជា សមាគមន៍អ្នកសាងសង់កម្ពុជាបានគាំទ្រកម្មវិធីតំាពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០១៧ ដែលរៀបចំឡើងដោយក្រុមហ៊ុន រៀលអិស្តេតដត់ខមដត់ខេអេច ដែលជាសមាជិករបស់ CCA។

កម្មវិធីតាំងពិព័រណ៍នេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ៥-៦ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ NagaWorld ហើយព្រឹត្តិការណ៍នេះបានរៀបចំស្តង់ចំនួន ៣០ ដែលបង្ហាញ អំពីការអភិវឌ្ឍអចលនទ្រព្យ និងសេវាកម្មអចលនទ្រព្យសំខាន់ៗ ទាំងក្នុងស្រុក និងអន្តរជាតិ។
ដោយមានទស្សនវិស័យអំពីកំណើនដ៏ខ្លាំងក្លាក៏ដូចជាការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ និងវិនិយោគិនសំណង់ និងអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងផ្លាស់ប្តូរការវិនិយោគរបស់ខ្លួនឆ្ពោះមកកាន់ទីផ្សានៅកម្ពុជា។ ក្រុមហ៊ុន រៀលអិស្តេតដត់ខមដត់ខេអេច ជាគេហទំព័រអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាបានផ្តួចផ្តើមព្រឹត្តិការណ៍នេះឡើងដើម្បីបង្ហាញពីឱកាសវិនិយោគវិស័យអចលនទ្រព្យ ដែលឈានមុខគេនៅកម្ពុជាដល់វិនិយោគិនទាំងអស់នោះ។

ការរៀបចំសិក្ខាសាលានិងការថ្លែងសុន្ទរកថាដែលបានធ្វើឡើងដោយអ្នកប្រឹក្សាយោបល់ក្នុងស្រុកនិងអ្នកជំនាញអចលនទ្រព្យអស់រយៈពេលពីរថ្ងៃនៃការតាំងពិព័រណ៍នេះបានលើកកម្ពស់ការយល់ដឹងពីបរិយាកាសច្បាប់នៅក្នុងប្រទេសកម្ពុជា និងមធ្យោបាយល្អៗសម្រាប់វិនិយោគិនក្នុងការគ្រប់គ្រងអលនទ្រព្យនៅកម្ពុជា។ មិនតែប៉ុណ្ណោះសិក្ខាសាលាទាំងនោះក៏មានគោលបំណង លើកកម្ពស់ចំណេះដឹង និងបង្កើនទំនុកចិត្តក្នុងការទិញអចលនទ្រព្យនៅកម្ពុជាផងដែរ។

កិច្ចពិភាក្សាទាំងនោះផ្តោតលើភាពជាកម្មសិទ្ធនៃការគ្រប់គ្រងអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា និន្នាការនៃអ្នកទិញអចលនទ្រព្យ (អតិថិជន) ឱកាសវិនិយោគនៅក្រុងព្រះសីហនុ និងតំបន់ជ្រោយចង្វារ ព្រមទាំងការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសនៅតាមតំបន់ព្រំដែន។
លើសពីនេះសមាគមនអ្នកសាងសង់កម្ពុជាបានគាំទ្រការតាំងពិពណ៌ជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។ កម្មវិធីទាំងនោះមានដូចជា ពិព័រណ៍អចលនទ្រព្យកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុន រៀលអិស្តេតដត់ខមដត់ខេអេច ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ (CAM-REC 2017) រៀបចំឡើងដោយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ និងពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំឡើងដោយក្រុមហ៊ុន AMB ។
ក្រៅពីការគាំទ្រព្រឹត្តិការណ៍ទាំងនេះ CCA ក៏នឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំ ឆ្នាំរបស់ខ្លួនជារៀងរាល់ខែធ្នូ ផងដែរ៕
- Video Advertisement -