អគារ Manila បន្តការសាងសង់ បន្ទាប់ពីក្តីសម្រេចរបស់តុលាការ

ការសាងសង់អគារខុនដូដ៏ចម្រូងចម្រាស់មួយដែស្ថិតនៅខាងក្រោយវិមានឯករាជ្យជាតិ Matyr នៃទីក្រុងម៉ានីលប្រទេសហ្វីលីពីន អាចចាប់ផ្តើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីក្តីសម្រេចរបស់តុលាការកំពូល។

គម្រោងសាងសង់អគារខុនដូ Torre de Manila កម្ពស់ ៤៩ជាន់ ត្រូវបានគេស្គាល់ថាជាអគារដែលឈរបាំងនៅខាងក្រោយវិមានឯករាជជាតិ (National photobom) ហើយអគារខុនដូនេះត្រូវបានផ្អាកក្នុងការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នំា២០១៥ ដោយសារតែការបំពានច្បាប់សាងសង់។

តុលាការកំពូលបានយល់ព្រមសេចក្តីសម្រេចនោះដោយឆ្លងកាត់ការបោះឆ្នោតក្នុងការយល់ព្រម នៃចំណោមមនុស្ស៩ នាក់ ដោយមាន៦ ជាអ្នកគាំទ្រឲ្យបន្តការអភិវឌ្ឍន៍នៃអគារខុននេះ ដោយក្រុមហ៊ុន DCMI Homes។ ក្រុមហ៊ុនអភិវឌ្ឍ DCMI គ្រប់គ្រងដោយលោក David Consunji ជាអ្នកជំនួញអចលនទ្រព្យវ័យ ៩៥ឆ្នាំ ហើយលោកក៏ជាអ្នកមានជាងគេបំផុតឈរលេខរៀងទី៦ នៅក្នុងប្រទេសហ្វីលីពីន ដែលមានទ្រព្យសម្បត្តិសរុប ៣.៦ប៊ីលានដុល្លារអាមេរិក។

ក្រុមហ៊ុនអភិវឌ្ឍអគារខុនដូនេះ បាននិយាយថាខ្លួននឹងផ្តល់ការប្រឹក្សាដល់អ្នកតាំងលំនៅដ្ឋាននាពេលអនាគត និងអតិថិជនរបស់ខ្លួនឲ្យពិនិត្យមើលលើការសាងសង់បច្ចេកវិទ្យាបែបទាន់សម័យ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]