អគារពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ប្រកាសការសាងសង់

គម្រោងសាងសង់អាគារពាណិជ្ជកម្ម ថៃប៊ុនរ៉ុង ដែលជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាននឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែសីហាខាងមុខនេះហើយ នេះបើយោងរបាយការណ៍របស់អ្នកអភិវឌ្ឍន៍នៃគម្រោងអគារនេះ។

យោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍ ប្រូភឺធី លោក ទូស សាភឿន អគ្គលេខាធិការរងគណៈស្ថបត្យកម្មកម្ពុជា និងជាស្ថាបត្យករម្នាក់ដែលចូលរួមគូសប្លង់គម្រោងនេះបានឲ្យដឹងថា ការងារសាងសង់នៃគម្រោងនេះនឹងចាប់ផ្តើមនៅដើមខែសីហានេះហើយ ខណៈដែលការងារ រចនាប្លង់ត្រូវបានបញ្ចប់កាលពីចុងខែមិថុនា កន្លងមកនេះ។

គម្រោងសាងសង់អគារដ៏ធំមហិមាមួយនេះ មានតម្លៃប្រមាណ ៥ ពាន់លានដុល្លារអាមេរិក កម្ពស់ ៥០០ ម៉ែត្រ ដោយមាន ១៣៣ជាន់ គ្រប់ដណ្តប់លើផ្ទៃដី ៤.៩៧ ហិកតា ទល់មុខនឹងអគារ NagaWorld។ ក្រុមហ៊ុន Sino Great Wall International Engineering Co. Ltd. ដែលជាក្រុមហ៊ុនរបស់ចិន ជាអ្នកទទួលការងារសាងសង់អគារ ១៣៣ ជាន់នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]