តម្លៃលំនៅឋាននៅហុងកុងកើនឡើងខ្ពស់ជាប្រវតិ្តសាស្រ្ត

តម្លៃលំនៅឋាននៅទីក្រុងហុងកុងនាពេលបច្ចុប្បន្នបានកើនឡើងដល់ ៧៥,៩ភាគរយ ពោលគឺខ្ពស់ជាងកាលពី២០ឆ្នាំមុន នៅពេលដែលទីក្រុងមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយសាធារណៈរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការសិក្សាស្រាវជា្រវរបស់ក្រុមហ៊ុន JLL ស្តីពីទិដ្ឋភាពទីផ្សារតម្លៃដី និងលំនៅដ្ឋានស្នាក់នៅ។

ការវិនិយោគពីសាធារណរដ្ឋចិន នៅតែបន្តធ្វើឲ្យតម្លៃអចលនទ្រព្យនៅហុងកុងកាន់តែកើនឡើងខ្លាំង ហើយជាកត្តាលីករធ្វើឲ្យទីក្រុងនេះ បានកា្លយជាទីក្រុងដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។

គម្រោងសាងសង់លំនៅឋានជាច្រើនត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអ្នកអភិវឌ្ឍមកពីសាធារណៈរដ្ឋចិន បានកើនឡើងពីមួយភាគរយក្នុងឆ្នាំ ២០០១ រហូតដល់ ១០០ភាគរយក្នុងឆ្នាំ២០១៧ នេះ។

យោងតាមការសិក្សាស្រាវជា្រវរបស់ក្រុមហ៊ុន JLL បានបង្ហាញឲ្យដឹងដែរថា និន្នាការនេះរំពឹងថា តម្លៃអចលនទ្រព្យនៃគម្រោងលំនៅឋានធំៗនិងលំនៅឋានប្រណីតៗនៅក្នុងក្រុងនឹងមានការកើនឡើងចន្លោះពី ១០ ទៅ១៥ ភាគរយបន្ថែមទៀតក្នុងឆ្នាំ ២០១៧នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]