ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនឹងចាប់ផ្តើមដំណើរការសាងសង់

ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ បន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការសាងសង់បញ្ចប់ការចរចា។

វាជាកិច្ចព្រមព្រៀងតម្លៃ ៨៨០ លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋចិន Yunnan Investment Holdings Ltd (YIHL) និងដែលផ្តល់ឱ្យឲ្យក្រុមហ៊ុន YIHL នូវកិច្ចសន្យាសម្បទានសាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ (BOO)សម្រាប់រយៈពេល ៥៥ឆ្នាំ លើព្រលានយន្តហោះថ្មីនេះ។ កិច្ចព្រមព្រៀងថ្មីនេះនឹងជំនួសឱ្យឲ្យកិច្ចសន្យាសម្បទានផ្តាច់មុខរយៈពេល៤៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airports ដែលរាប់ចាប់តាំងពីឆ្នាំ ១៩៩៥។

ព្រលានយន្តហោះថ្មីនេះត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាបីដំណាក់កាលលើផ្ទៃដី ៧៥០ហិចតានៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។ ដំណាក់កាលទាំងពីរដំបូងមានតម្លៃ ៥០០លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យឲ្យយន្តហោះខ្នាតមធ្យមចុះចត ចំណែកនៅដំណាក់កាលទីបីដែលមានតម្លៃ ៣០០លានដុល្លារនឹងបើកផ្លូវឲ្យយន្តហោះខ្នាតធំធ្វើការចុះចត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]