ក្រុមហ៊ុនបីរួមគ្នាវិនិយោគទំនប់វារីអគ្គិសនីសេសានក្រោម២ តម្លៃជាង ៧០០លានដុល្លារ

ខេត្តស្ទឹងត្រែង៖ ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន​ ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ​បាន​បិទ​ទ្វារ​ទឹកកាលពីថ្ងៃទី ២៥​ កញ្ញា នេះ ហើយ​នឹង​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ខាងមុខ​។

ទំនប់វារីអគ្គិសនីដ៏ធំមួយនេះមានតម្លៃ ៧៨១.៥២លានដុល្លារ ដោយមានការ​បណ្តាក់ទុនរួមគ្នារវាង​ក្រុមហ៊ុន​​ Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩​ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម​ មានភាគហ៊ុន ១០​​ ភាគរយ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ ​​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​ក្នុង​ការ​ផលិតផល​ថាមពល​អគ្គិសនី​ ​រហូត​ដល់​ ១.៩១២​លាន​គីឡូវ៉ាត់​ម៉ោង ជាមួយ​កម្លាំង​ថាមពល ​៤០០​មេហ្គាវ៉ាត់។

សម្តេចតេជា​ ហ៊ុន​ សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី ២៥ កញ្ញា នេះ បានមានប្រសាសន៍ថា​ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]