បំពង់ទឹកគុណភាពម៉ាក PEX ឥឡូវនេះមាននៅក្នុងប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន PEX Pipes ជាក្រុមហ៊ុនដំបូងគេដែលនាំបំពង់ទឹកគុណភាពខ្ពស់ដោយផ្ទាល់ពីប្រទេសបារំាងមកកាន់ប្រទេសកម្ពុជា។

លោក Pak Serge នាយកប្រតិបត្តិក្រុមហ៊ុន PEX Pipes Co., LTD. បានពន្យល់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យបន្ថែមអំពីក្រុមហ៊ុនរបស់លោក និងបច្ចេកវិទ្យានៅពីក្រោយក្រុមហ៊ុន។

សូមលោកប្រាប់យើងបន្ថែមអំពីក្រុមហ៊ុនរបស់លោក

ក្រុមហ៊ុន PEX Pipes Co., Ltd. គឺជាអ្នកចែកចាយផ្តាច់មុខនូវបំពង់ COMAP សម្រាប់តំបន់អាស៊ាន។ ក្រុមហ៊ុន COMAP គឺជាក្រុមហ៊ុនបារាំងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aalbert Industries Group ដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុង Amsterdam ។ ក្រុមហ៊ុនCOMAP ផលិតបំពង់ទឹក ៦០លានម៉ែត្រ ជារៀងរាល់ឆ្នាំ។ រោងចក្ររបស់ក្រុមហ៊ុន គឺនៅអឺរ៉ុបទាំងអស់និងមានការបញ្ជាក់ ISO 9001។

គោលដៅរបស់ក្រុមហ៊ុនរបស់យើងគឺនាំយកបច្ចេកវិទ្យាបំពង់ទុយោ PEX (polyethylene cross linked) ទៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងបណ្តាប្រទេសដែលនៅប្រើប្រាស់បំពង់ទុយោ PVC ភាគច្រើនសម្រាប់ទឹកស្អាត។ គោលដៅរបស់យើងគឺធ្វើឲ្យបច្ចេកវិទ្យាដែលមានតំលៃសមរម្យនេះកាន់តែមានប្រជាប្រិយភាពថែមទៀតតាមរយៈការការពារបញ្ហាលេចជ្រាបទឹក។

ហេតុអ្វីលោកនាំយកបច្ចេកវិទ្យានេះមកកាន់ប្រទេសកម្ពុជា?

ការលេចជ្រាបទឹកគឺជាបញ្ហាពិតប្រាកដមួយនៅក្នុងប្រទេសកម្ពុជា។ ម្ចាស់ផ្ទះល្វែង ផ្ទះ ផ្ទះវីឡាសណ្ឋាគារ និងការិយាល័យទាំងអស់ សុទ្ធតែមានការព្រួយបារម្ភពីបញ្ហានេះ មិនថាជាសំណង់ចាស់ឬសំណង់ថ្មី។ តើអ្នកធ្លាប់ឮការរអ៊ូពីបញ្ហាលេចជ្រាបទឹកប៉ុន្មានដងពីគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នក? សម្រាប់ខ្ញុំគឺច្រើនណាស់។ នោះហើយជាមូលហេតុដែលខ្ញុំនាំយកបច្ចេកវិទ្យានេះមកទីនេះ។ នៅប្រទេសបារាំង យើងមិនមានការលេចជ្រាបគ្រប់ទីកន្លែងនោះទេ ហើយវាមិនមែនជាបញ្ហាទូទៅឡើយ ជាពិសេសនៅក្នុងការសាងសង់ថ្មី ដោយសារតែសំណង់ទាំងអស់ត្រូវបានធានារយៈពេល១០ឆ្នាំ ។ ប្រសិនបើអ្នកប្រើវត្ថុធាតុដើមដែលត្រឹមត្រូវពីដំបូង អ្នកនឹងមិនបាច់ព្រួយបារម្ភពីអនាគតនោះទេ។ នោះគឺជាអ្វីដែលគួរតែមាន។

តើ PEX គឺជាអ្វី?

PEX តំណាងឲ្យ Polyethylene Cross-linked ។ វាគឺជាទម្រង់ជ័រប្លាស្ទិកស្រាលមាំមួយដែលមានតំណភ្ជាប់គ្នា មានភាពធន់ខ្លាំង និងអាចបត់បែនបានក្នុងពេលតែមួយ។ បំពង់របស់យើងអាចធន់នឹងសម្ពាធរហូតដល់ ១០បារ និងសីតុណ្ហភាពរហូតដល់ ១០អង្សាសេ។ បំពង់ទាំងនេះអាចដាក់បង្កប់ក្នុងជញ្ជាំង ឬដី។ វាមានប្រវែងចន្លោះពី ៥០ម៉ែត្រទៅ ២០០ម៉ែត្រ។ បំពង់ទាំងនេះមានទាំងប្រភេទបំពង់ទទេលាត ឬបំពង់ដែលត្រូវបានការពារនៅក្នុងបំពង់ជ្រួញៗ។ បំពង់យើងមានអង្កត់ផ្ចិតផ្សេងៗគ្នាដូចជា ១២, ១៦, ២០ ឬ ២៥ មីលីម៉ែត្រ។

បំពង់ PEX និងគ្រឿងបរិក្ខារផ្ទះទាំងអស់របស់យើង ត្រូវបានទទួលស្គាល់ដោយស្តង់ដារអឺរ៉ុប (ISO, SKZ, CSTBat) ។

តើផលិតផលរបស់លោកមានតម្លៃចន្លោះពីប៉ុន្មានដល់ប៉ុន្មានដែរ?

បើគិតតែពីសម្ភារ តម្លៃផលិតផលយើងគឺប្រហែលគ្នានឹង PP-R ដែរ។ ប៉ុន្តែបើគិតពីកម្លាំងពលកម្ម និងពេលវេលា ផលិតផលយើងមានភាពងាយស្រួល និងឆាប់រហ័សក្នុងការដំឡើងជាង ដូច្នេះអតិថិជនអាចសន្សំសំចៃថវិកាបានច្រើនលើចំណុចទាំងនេះ។ ជាមួយគ្នានេះដែរ បរិក្ខាររបស់យើងសុទ្ធតែអាចប្រើប្រាស់ឡើងវិញម្តងទៀតទាំងអស់ ដូច្នេះអ្នកមិនចាំបាច់ខ្ជីខ្ជាយ ក្នុងករណីមានភាពខុសឆ្គង ឬអ្វីក៏ដោយ។ លើសពីនេះទៅទៀត អាយុកាលនៃការតំឡើង PEX គឺ ៥០ឆ្នាំ។ អ្នកពិតជាសន្សំថវិកានៅក្នុងរយៈពេលយូរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]