ប្រទេសថៃ 2200CR ការជួសជុលផ្លូវជាមួយនិងស៊ីម៉ង់ត៍

អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដែលដំណើរការកែច្នៃនៅនឹងកន្លែងជារបៀប Cold In-Place Recycling (CIR) ជាមួយនិងស៊ីម៉ង់តិ៍ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងការជួសជុលផ្លូវនៅក្នុងប្រទេសថៃ ហើយសម្រេចបាននូវកម្រិតជោគជ័យខ្ពស់។ ដំណើរការនេះត្រូវបានបង្កើតឡើងសម្រាប់ការជួសជុលស្តារឡើងវិញនូវផ្លូវក្រាលថ្មដែលមានការខូចខាតខ្លាំង (asphalt និង asphalt / base) ជាមួយនឹងម៉ាស៊ីនកែច្នៃ Wirtgen 2200 CR ដោយប្រើស៊ីម៉ង់តិ៍ជាភ្នាក់ងារតភ្ជាប់រវាងស៊ីម៉ង់តិ៍និងកៅស៊ូថ្នល់។ អត្រាប្រើប្រាស់ស៊ីម៉ង់តិ៍ពិតប្រាកដត្រូវបានសម្រេចដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុតនោះគឺម៉ាស៊ីនលាយ Wirtgen WM 1000 ឬម៉ាស៊ីនបាចស៊ីម៉ង់ត៍ Streumaster។ ការពិនិត្យអង្កេតលើ រូបមន្តលាយ និងការអ៊ុត ត្រូវធ្វើឡើងដោយមន្ទីរពិសោធន៍ក្នុងស្រុក។

ម៉ាស៊ីនលាយ WM 1000 ត្រូវបានតភ្ជាប់ទៅនឹង 2200 CR ក្លាយជាខ្សែរចង្វាក់មេមួយ ហើយត្រូវបានរុញច្រានចេញពី CR។ ម៉ាស៊ីន WM 1000 pre-mixes គឺទាមនូវស៊ីម៉ង់តិ៍ និងទឹក ដើម្បីបង្កើតជាល្បាយមួយ បន្ទាប់មកបាញ់រុញផ្ទាល់ចូលទៅក្នុងម៉ាស៊ីនលាយ 2200CR ដោយប្រើបំពង់បាញ់មួយដែលត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីនលាយនោះ។ បរិមាណជាក់លាក់នៃល្បាយ ត្រូវបានវាស់ស្ទង់ដោយយោងទៅតាមល្បឿនការងារ។ ម៉ាស៊ីនបាចស៊ីម៉ង់តិ៍ Streumaster ធ្វើការបាចយ៉ាងត្រឹមត្រូវនូវភាគរយស៊ីម៉ង់ត៍ដែលត្រូវការដោយផ្ទាល់នៅមុខ 2200CR ដើម្បីកាត់បន្ថយការបំភាយនៃធូលី។ ទឹកត្រូវបានចាក់បញ្ចូលទៅក្នុងល្បាយដោយប្រព័ន្ធបំពង់បាញ់ទឹករបស់ 2200CR ។

សារធាតុដែលបានកែច្នៃនោះ ត្រូវបានបង្ហាប់ជាមុន ដោយការបញ្ចូលគ្នារវាង Vögele screed ដែលមានទទឹងប្រវែង ២,២ ម៉ែត្រ។ ការបង្ហាប់ចុងក្រោយត្រូវបានធ្វើឡើងដោយម៉ាស៊ីន 20-t Hamm singledrum។ បច្ចុប្បន្ន ភាគច្រើននៃម៉ាស៊ីន 70 Wirtgen 2200 CR / WM 1000 ត្រូវបានប្រើប្រាស់ច្រើនជាងគេនៅការដ្ឋានក្នុងប្រទេសថៃ។

ទំនាក់ទំនង: daniel.ong@wirtgen-group.com/info@mmsc.multicoasia.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]