ស្ថាបត្យករឆ្នើមរបស់កម្ពុជាបានទទួលមរណភាពហើយ

ភ្នំពេញ៖ លោក វណ្ណ ម៉ូលីវណ្ណ ដែលគេ​ស្គាល់ថាជាស្ថាបត្យករឆ្នើមរបស់កម្ពុជា បានទទួលមរណភាព​ដោយជរាពាធក្នុងអាយុ​៩១ ឆ្នាំ។ នេះបើតាមការចុះផ្សាយពីស្ថានីយទូរទស្សន៍ CNC កាលពីព្រឹកមិញនេះ។​ ​

លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងឆ្នាំ ១៩២៦ មានដើមកំណើតនៅខេត្តកំពត ជាស្ថាបត្យករនាំមុខគេ និងបានបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ ពោលលោកគឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីកចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០។

ក្នុងឆ្នាំ ១៩៤៦ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ លោកបានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែកសិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៥៦។

ស្នាដៃដែលមានភាពល្បីរន្ទឺរបស់លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអាគារសំខាន់ៗផ្សេងៗមួយចំនួនទៀត ដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត សំណង់ផ្ទះ១០០ខ្នង វិមានរដ្ឋចំការមន​ សាកលវិទ្យាល័យភូមិន្ទ វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]