កិច្ចពិភាក្សាដើម្បីធានាដល់កម្មករសំណង់កំពុងបន្ត

បញ្ហាពាក់ព័ន្ធនឹងការធានារ៉ាប់រងដល់កម្មករសំណង់ ត្រូវបានពិភាក្សារវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងគណៈប្រតិភូស្រាវជ្រាវជាន់ខ្ពស់ដែលរួមមានអង្គការ Deft Advisory and Research Private Limited (DEFT) ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា អង្គការពលកម្មអន្តរជាតិ (ILO) និងមូលនិធិសន្តិសុខសង្គមជាតិ (NSSF) ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ការពិភាក្សាលើប្រធានបទស្តីពីពលកម្មសំណង់ដែលត្រូវបានរៀបចំនៅថ្ងៃទី ៨ ខែសីហា នៅលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា គឺជាកិច្ចប្រជុំតាមដាន បន្ទាប់ពីកិច្ចប្រជុំដំបូងកាលពីខែកក្កដា។ ក្រៅពីការជជែកអំពីការធានារ៉ាប់រងសម្រាប់កម្មករសំណង់នៅទូទាំងប្រទេសកម្ពុជា ការពិភាក្សាក៏បានពង្រីកទៅដល់ការវាយតម្លៃលើខ្សែចង្វាក់ផ្គត់ផ្គង់សម្ភារសំណង់ និងទីផ្សារសំណង់នៅក្នុងព្រះរាជាណាចក្រផងដែរ។

សមាគមអ្នកសាងសង់កម្ពុជា និងតំណាងសមាជិកពី ៧ក្រុមហ៊ុនរបស់ខ្លួន បានបង្ហាញពីស្ថានភាពកម្មករសំណង់ដល់គណៈប្រតិភូដែលបានមកទស្សនកិច្ច។ ពួកគេក៏បានផ្លាស់ប្តូរទស្សនៈអំពីរបៀបជួយដល់កម្មករទាំងនោះ និងបរិយាកាសសំណង់ជាទូទៅនៅក្នុងប្រទេសផងដែរ។

មន្ត្រីមកពីមូលនិធិសន្ដិសុខសង្គមជាតិហៅកាត់ថា ប.ស.ស ដោយមានការគាំទ្រពីអង្គការ ILO និង DEFT បានស្នើសុំសមាគមអ្នកម៉ៅការសាងសង់កម្ពុជានូវទិន្នន័យផ្លូវការរបស់កម្មករសំណង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មករប្រើកម្លាំងជួលដោយក្រុមហ៊ុនម៉ៅការសាងសង់ដែលជាសមាជិករបស់សមាគម។ ពួកគេក៏បានស្នើសុំចំនួនពិតប្រាកដនៃកម្មករសំណង់នៅក្នុងប្រទេស ប្រសិនបើអាចធ្វើទៅបាន។ នៅពេលដែលទិន្នន័យត្រូវបានផ្តល់ឲ្យ ពួកគេនឹងអាចអនុវត្តគម្រោងសម្រាប់ការធានារ៉ាប់រងដល់កម្មករ។

បន្ទាប់ពីចុះឈ្មោះជាសមាជិករបស់ ប.ស.ស ក្រុមហ៊ុនម៉ៅការសាងសង់ (និយោជក/ម្ចាស់អាជីវកម្ម) ត្រូវបង់ប្រាក់វិភាគទាន ០,៨ភាគរយ នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករម្នាក់ៗ។ នោះមានន័យថាប្រសិនបើកម្មករនិយោជិតមានប្រាក់ឈ្នួលប្រចាំខែក្រោម ២០០.០០០ រៀល (៥០ដុល្លារ) នោះម្ចាស់ក្រុមហ៊ុន ត្រូវបង់ប្រាក់ ១.៦០០ រៀល (០,៣៩ ដុល្លារអាមេរិក) ទៅឲ្យមូលនិធិ ប.ស.ស។ មូលនិធិនេះនឹងចំណាយសម្រាប់កម្មករនិយោជិកម្នាក់ៗដែលជួបគ្រោះថ្នាក់ការងារ ក្នុងនោះរួមមាន គ្រោះថ្នាក់នៅកន្លែងការងារ គ្រោះថ្នាក់ពេលធ្វើដំណើរទៅ មកពីកន្លែងការងារ និងជំងឺដែលបណ្តាលមកពីការធ្វើការងារ។ នៅពេលកម្មករនិយោជិតរងរបួស មូលនិធិ ប.ស.ស នឹងចំណាយលើការព្យាបាលរបស់កម្មកររហូតដល់កម្មករនោះបានជាសះស្បើយ។

មូលនិធិ ប.ស.ស ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៥ ប៉ុន្តែបានបាត់ខ្លួនទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) ប៉ុន្តែត្រូវបានបង្កើតឡើងវិញតាំងពីឆ្នាំ២០០៨។ មូលនិធិដែលត្រូវបានផ្តួចផ្តើមនិងដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការការពារសន្តិសុខសង្គមជាមូលដ្ឋានដល់និយោជិតនៅក្នុងវិស័យឯកជន។ មូលនិធិក៏ចុះបញ្ជីសមាជិក ប្រមូលថវិការួមវិភាគទាន គ្រប់គ្រងហិរញ្ញវត្ថុរបស់ ប.ស.ស ព្រមទាំងអនុវត្ត និងផ្តល់អត្ថប្រយោជន៍ដល់កម្មករដែលរងគ្រោះថ្នាក់ ឬអ្នកទទួលផល។

ទោះជាយ៉ាងណា កិច្ចប្រជុំថ្ងៃទី ៨ ខែសីហា មិនបានបង្កើតលទ្ធផលច្បាស់លាស់នោះទេ ពីព្រោះសមាគមអ្នកម៉ៅការសាងសង់កម្ពុជាមិនអាចទាញយកទិន្នន័យច្បាស់លាស់អំពីចំនួនកម្មករសរុបដែលធ្វើការនៅក្នុងវិស័យនេះ។ លោក ជីវ ស៊ីវផេង លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា បានពន្យល់ថា “យើងខ្លាចថាយើងមិនអាចផ្តល់ទិន្នន័យពិតប្រាកដនៃចំនួនកម្មករដល់ DEFT ព្រោះថាកម្មករប្តូរពីក្រុមហ៊ុនម៉ៅការសាងសង់មួយទៅមួយជាញឹកញាប់” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]