មណ្ឌលកំសាន្តអាណាចក្រអង្គរបោះទុនវិនិយោគ ១៥លានដុល្លារ

អ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ បានសម្លឹងឃើញសក្តានុពលក្នុងទឹកដីអង្គរខេត្តសៀមរាប ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន បោះទុនវិនិយោគមណ្ឌលកំសាន្តអាណាចក្រអង្គរ ក្នុងតម្លៃ ១៥លានដុល្លារអាមេរិក។

មណ្ឌលកំសាន្តបែបប្រវត្តិសាស្រ្តនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា Canadia Integrated Enterprise Group និងក្រុមហ៊ុនរបស់ប្រទេសចិន កាហេង អិនធើណេសិនណល (Ca Heng international Cultural Tourism Investment Co., Ltd.) ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រសៀមរាប មានចំងាយ ៥គីឡូម៉ែត្រពីប្រាសាទអង្គរ ដែលជាមរតកនៃបញ្ជីបេតិកភណ្ឌជាតិកម្ពុជាយូនីស្កូ មណ្ឌលកម្សាន្តអាណាចក្រអង្គរ ជាគម្រោងមណ្ឌលកម្សាន្ដចម្រុះ ដោយមានការសម្ដែងល្ខោនជាស្នូល មានរោងមហោស្រព តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ដ និងភោជនីយដ្ឋានជាដើម នឹងសាងសង់លើផ្ទៃដីទំហំ ៦០០០ ម៉ែត្រក្រឡា ដែលអាចមានសមត្ថភាពផ្ទុកភ្ញៀវចូលទស្សនាកំសាន្តបានលើសពី ១ ពាន់នាក់ផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីមណ្ឌលកម្សាន្ដអាណាចក្រអង្គរ នារសៀលថ្ងៃទី ២៥ ខែតុលា បានប្រសាសន៍ថា មណ្ឌលកម្សាន្តអាណាចក្រអង្គរនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សៀមរាប ជានិមិត្តរូបថ្មីមួយទៀតរបស់កម្ពុជា ហើយក៏ជួយធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពល្អប្រសើរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]