កម្រាល Inovar – ជាប់រឹងមាំបានយូរជាងមុន និងស្រស់ស្អាតបានយូរ
ក្រុមហ៊ុន Inovar (Cambodia) Pte Ltd. បានបើកដំណើរការនៅទីក្រុងភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៤។ ក្នុងនាមជាហាងលក់ផលិតផលរោងចក្រដោយផ្ទាល់ ក្រុមហ៊ុនធ្វើការផ្គត់ផ្គង់នូវផលិតផលកម្រាលឈើមានគុណភាពដែលនាំមកពីរោងចក្ររបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ដែលផ្តល់នូវការធានាពីភាពជាប់រឹងមាំដោយរោងចក្រផលិត។

យើងមានក្រុមហ៊ុនមេនៅប្រទេសម៉ាឡេស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ កម្រាលឈើ Inovar គឺជាកម្រាលឈើមុនគេបង្អស់នៅក្នុងឧស្សាហកម្មកម្រាលឈើនៅតំបន់អាស៊ី ហើយរោងចក្រផលិតរបស់វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុប។ កម្រាលឈើ Inovar ផលិតពីឈើខ្លឹមនៅតំបន់ត្រូពិច និងជាបន្ទះឈើផលិតពីសរសៃឈើភ្ជាប់គ្នាដោយជ័រឈើក្រោមសម្ពាធ និងកម្តៅខ្ពស់ HDF (High Density Fiberboard) ដែលធ្វើឲ្យកម្រាលឈើនេះមានភាពធន់នឹងទឹកខ្ពស់ ហើយនេះជាលក្ខណៈពិសេសចម្បងរបស់កម្រាលឈើ Inovar។ បច្ចុប្បន្ននេះ ការធានារបស់ផលិតផលយើង មានរួមបញ្ចូលការធានានូវភាពធន់នឹងកណ្តៀរកាត់ជារៀងរហូតផងដែរ។

កម្រាលឈើ Inovar មិនត្រឹមតែមានកំណត់ត្រាល្អលើការផ្គត់ផ្គង់កម្រាលប៉ុណ្ណោះទេ ថែមទាំងមានកំណត់ត្រាល្អលើការផ្តល់ជូននូវការរចនាគ្រឿងបន្ទាប់បន្សំផ្សេងៗភ្ជាប់នឹងកម្រាលផងដែរ (ឧទាហរណ៍ ផ្ទាំងក្រណាត់ និងទម្រង់គំនូសកាត់) និងសេវាកម្មដំឡើងដល់ គម្រោងធំៗ ជាពិសេសនៅក្នុងតំបន់ប្រទេសអាស៊ាន។ វាដើរតួដូចជាមជ្ឈមណ្ឌលមួយដែលផ្តល់ជូននូវផលិតផលទាំងអស់សម្រាប់តម្រូវការរៀបចំកម្រាលរបស់អ្នក។ កម្រាលឈើ Inovar ត្រូវបានដំឡើងដោយវិធីបិទភ្ជាប់ពីលើ ហើយមិនត្រូវការប្រើជ័រកាវបិទភ្ជាប់នោះទេ ដែលធ្វើឲ្យការដំឡើងមានភាពងាយស្រួល និងងាយស្រួលក្នុងការរុះរើចេញ។ ក្រុមហ៊ុនមានការរចនាជាង ៦០ម៉ូដសម្រាប់ឲ្យអតិថិជនជ្រើសរើស ដូចនេះកម្រាលឈើរបស់អ្នកអាចធ្វើការផ្លាស់ប្តូរតាមពេលវេលាដើម្បីឲ្យស្របតាមម៉ូដដែលមានការនិយម ដោយមិនចំណាយច្រើន និងមិនមានភាពស្មុគស្មាញ សម្រាប់ទាំងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋាន។

ក្រៅពីកម្រាលឈើ ក្រុមហ៊ុន Inovar បានបន្ថែមនូវគ្រឿងសម្ភារគ្របកម្រាលចំនួនពីរប្រភេទទៀតទៅក្នុងផលិតផលថ្មីចុងក្រោយរបស់ខ្លួន ដែលមានដូចជា កម្រាលប្លាស្ទិកធន់មាំ (Imprezz) ជាមួយលក្ខណៈពិសេសគងខ្វែងភ្ជាប់គ្នាបាន និងបន្ទះកម្រាលផ្សំពីឈើនិងប្លាស្ទិក (Inovar Deckshield) ។
កម្រាល Imprezz ប្រើសន្លាក់បន្ទះដើម្បីភ្ជាប់គ្នា (Click System) ដែលធ្វើឲ្យវាអាចដំឡើងយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើសារធាតុស្អិតជួយ។ កម្រាល Imprezz ធានាមិនជ្រាបទឹក ១០០% ហើយផ្តល់នូវគុណភាពខ្យល់ខាងក្នុងល្អ ដោយការបំភាយឧស្ម័នFormaldehyde កម្រិតទាប E0។
បន្ទះកម្រាលផ្សំពីឈើ និងប្លាស្ទិក (Inovar Deckshield) មានសមាសធាតុឈើសម្រាប់ក្រាលរួមផ្សំ និងភាពរឹងមាំនៃប៉ូលីអេទីឡែន និងសរសៃឈើ ជាមួយនិងស្រទាប់ការពារខាងក្រៅដែលស្រោបនៅជ្រុងទាំងបួននៃបន្ទះក្តារ។ លក្ខណៈទាំងនេះធ្វើឲ្យផលិតផលនេះមិនជ្រាបទឹក និងការពារស្នាមឆ្កូត ស្នាមប្រឡាក់ និងការហើរពណ៌។ បច្ចេកវិទ្យាដែលមានប្រកាសនីយប័ត្រតក្កកម្មនេះក៏អាចធ្វើឲ្យមានឆ្នូតពណ៌ និងសរសៃឈើធម្មជាតិ ដែលមើលទៅដូចជាឈើធម្មជាតិពិតប្រាកដដែរ។ បន្ទះកម្រាលនេះមិនបែក ដូចនេះវាមានសុវត្ថិភាពយ៉ាងពិតប្រាកដទោះបីជាអ្នកដើរជើងទទេក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Inovar Cambodia Pte, Ltd.។
www.facebook.com/inovarcambodiapte.ltd
- Video Advertisement -