OCIC ចំណាយ ៤៥លានដុល្លារ សាងសង់ស្ពានចំនួនពីរ

កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានបេតុងថ្មីប្រវែង ៨០០ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ ៥។ សម្តេចបានមានប្រសាសន៍ថា “ស្ពានថ្មីនឹងជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ ខណៈដែលស្ពានជ្រោយចង្វារត្រូវបានផ្អាកដើម្បីជួសជុល”។

សម្តេចបានពន្យល់បន្ថែមថា “ស្ពានថ្មីនេះនឹងជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជាប្រចាំ។ ពីមុន ទីក្រុងភ្នំពេញ គ្របដណ្តប់តែលើផ្ទៃទំហំ ៣០០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ បន្ត៉ែពេលនេះទីក្រុងត្រូវបានរីករហូតដល់ទៅ ៧០០គីឡូម៉ែត្រក្រឡា ជាមួយនឹងសមិទ្ធិផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន។”

រយៈពេលមួយខែបន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសពីការបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុនជាបណ្តោះអាសន្ន បន្ទាប់ពីភ្នាក់ងារសហប្រត្តិការបច្ចេកទេសជប៉ុន JICA សិក្សាពីវិធានការណ៍ចាំបាច់ដើម្បីជួសជុល។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់ដើមដំបូងនៅទសវត្សឆ្នាំ ១៩៦០ និងបានបើកឲ្យធ្វើចរាចរណ៍ឡើងវិញនៅឆ្នាំ ១៩៩៥ បន្ទាប់ពីត្រូវបានសាងសង់ឡើងវិញដោយជនជាតិជប៉ុន។ ចរាចរណ៍យ៉ាងច្រើននៅលើស្ពានរយៈពេលជាង ២០ឆ្នាំមកនេះ ធ្វើឲ្យស្ពានមិត្តភាពកម្ពុជា-ជប៉ុនត្រូវការការជួសជុលជាបន្ទាន់។ ស្ពាននេះនឹងត្រូវបិទរយៈពេលប្រហែលពីរឆ្នាំរហូតដល់ខែកក្កដា ឆ្នាំ ២០១៩។

អនុប្រធានក្រុមហ៊ុន OCIC លោក Touch Samang ដែលបានចូលរួមក្នុងពិធីសូត្រមន្តតាមបែបប្រពៃណីកម្ពុជាមុនពេលចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកញ្ញា បានមានប្រសាសន៍ថា ស្ពានដែកបណ្តោះអាសន្ននេះមានទទឹងប្រវែង ១២ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រ ហើយនឹងត្រូវចំណាយពេលប្រហែល ៦ខែដើម្បីបញ្ចប់ការសាងសង់។ ស្ពានដែកនឹងត្រូវសាងសង់ឡើងដើម្បីជំនួសស្ពានដែលត្រូវជួសជុល ហើយការសាងសង់នឹងត្រូវចំណាយប្រហែល ១០លានដុល្លារ ។

យោងតាមលោក ទូច សំណាង ស្ពានបេតុងថ្មីឆ្លងទន្លេសាបដែលមានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារ។ បន្ទាប់ពីការជួសជុលស្ពានមិត្តភាពត្រូវបានបញ្ចប់ដោយជោគជ័យដូចដែលបានគ្រោងទុកនោះ ស្ពានដែកតម្លៃ ១០លានដុល្លារនេះនឹងត្រូវវាយចោល។

សម្រាប់រយៈពេលយូរ ស្ពានអចិន្រ្តៃយ៍ថ្មីមួយនឹងត្រូវសាងសង់នៅទីតាំងដូចគ្នានឹងស្ពានដែកបណ្តោះអាសន្នដើម្បីតភ្ជាប់ទៅកាន់ទីក្រុងរណបជ្រោយចង្វារ។ ស្ពាននេះគឺជាសរសៃឈាមចរាចរណ៍ដ៏សំខាន់ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ភាគខាងជើងនៃប្រទេសដោយឆ្លងកាត់ទន្លេសាប ហើយតម្លៃនៃការជួសជុលគឺទទួលបានជំនួយពីជប៉ុន។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែលបានចូលរួមជាអធិបតីក្នុងពិធីនេះបានមានប្រសាសន៍ថា ស្ពានបេតុងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយការកកស្ទះចរាចរណ៍ ហើយលោកបានបន្ថែមថា ស្ពាននេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងឫស្សីកែវ និងជ្រោយចង្វារ។

OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេមួយនៅប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន។ គម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ ៣០៧.៣ហិកតា ជាគម្រោងទីក្រុងរណបមួយរបស់ក្រុមហ៊ុន OCIC។ ទីក្រុងរណបជ្រោយចង្វាររួមបញ្ចូលនូវសង្កាត់ចំនួនបីនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះគឺ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលាភ និងសង្កាត់ព្រែកតាសេក។

កាសែត Khmer Times បានរាយការណ៍ថា ក្រុមហ៊ុននេះបានបណ្តាក់ទុនសរុបចំនួន ១.៦ប៊ីលានដុល្លារលើទីក្រុងរណបនេះ។ ទីក្រុងរណបនេះនឹងមានសាលារៀន មជ្ឈមណ្ឌលកីឡា និងពហុកីឡដ្ឋាន បណ្តុំស្ថាប័នរាជរដ្ឋាភិបាល តំបន់ Esplanade មាត់ទន្លេ និងក្លឹប។ ក្រៅពីនេះក៏មានផងដែរ រោងចក្រថាមពល និងកន្លែងត្រួតពិនិត្យសន្តិសុខនៅជុំវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]