ក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ដ៏ធំរបស់ជប៉ុនគ្រោងវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖ SAKAI Heavy Industries, Ltd ជាក្រុមក្រុមហ៊ុនផលិត​និង​ចែកចាយផលិតផល​ និងឧបករណ៍គ្រឿងសំណង់ដ៏ធំមួយនៅក្នុងទីផ្សាររបស់ជប៉ុន គ្រោងនឹងពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។

បង្កើត​ឡើង​ក្នុងឆ្នាំ ១៩១៨ ដែលមានការិយាល័យកណ្តាលក្នុងទីក្រុងតូក្យូ ក្រុមហ៊ុន Sakai ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោកក្នុងការនាំចេញ ដូចជាម៉ាស៊ីនកិនបង្ហាប់ដី (Soil Compactor) ម៉ាស៊ីនកិនបង្ហាប់ផ្លូវថ្នល់កៅស៊ូ (Asphalt Roller) និងម៉ាស៊ីនសម្រាប់ថែទាំផ្លូវថ្នល់​ (Road maintenance) ជាដើម​ ព្រមទាំងផ្តល់នូវសេវាកម្មផ្សេងៗជាច្រើនទៀតក្នុងវិស័យសំណង់ផងដែរ។​

កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសូងសាធារការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនជប៉ុន Sakai ហើយក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រុញឲ្យក្រុមហ៊ុន Sakai មកវិនិយោគលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការជម្រុញឲ្យមានការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅលើទឹកដីកម្ពុជា​ ដែលកំពុងមានការវិនិយោគ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធយ៉ាងសស្រាក់សស្រាំ ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើននាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដោយសង្ខេបអំពីការវិវឌ្ឍថ្មីៗ ដែលបានជ្រោមជ្រែងដោយរដ្ឋាភិបាលជប៉ុន និងចូលរួមសាងសង់ដោយក្រុមហ៊ុនជប៉ុន។ គម្រោងទាំងនោះមានដូចជា គម្រោងស្ពានត្សឹបាសា គម្រោងផ្លូវជាតិលេខ៥ គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងប្រព័ន្ធរថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ (AGT) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត កំពង់ផែប្រើប្រព័ន្ធ EDI និងគម្រោងប្លង់មេដឹកជញ្ជូនជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា​ ក្នុង​ឆ្នាំ ២០១៦ កន្លងទៅនេះ ជប៉ុនជាក្រុមហ៊ុនបរទេសវិនិយោគលើវិស័យសំណង់នៅកម្ពុជាឈរលេខរៀងទីបី មានចំនួន១០ គម្រោង​​ ដោយវិនិយោគលើផ្ទៃដីសរុប​ ប្រមាណជាង​ ១២ ម៉ឺនម៉ែត្រការ៉េ)​​ និងមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង​ ៤២​ លានដុល្លារអាមេរិក។

អត្ថបទដោយ៖ ប៊ុនធឿន

អ៊ីម៉េល៖ bunthoeun.chhut@construction-property.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]