ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី៣ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៨

ភ្នំពេញ៖ ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី ៣ ផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរជាងមុន” នឹងអង្រួនវិស័យសំណង់កម្ពុជា​​ ជាថ្មីម្តងទៀតនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ​ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រុមហ៊ុន ICVeX Co Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) បានធ្វើកិច្ចសហការជាមួយនិងសមាគមស្ថាបត្យករកម្ពុជា (CSA) នឹងរៀបចំព្រឹតិការណ៍រយៈពេល២ថ្ងៃនេះឡើ​ង នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយនឹងមានការចួលរួមពីសំណាក់ក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន។

ពិព័រណ៍ពាណិជ្ជកម្មនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ ការតាំងពិព័រណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីការអប់រំ ការប្រកួតប្រជែងស្នាដៃរចនាផងដែរ។​​

ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន ICVeX លោក Ajinveat Vhongthong បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍវិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងញុំាងឱ្យអ្នកចូលរួមទទួលបានគំនិតថ្មីៗសម្រាប់អាជីព និងការអភិវឌ្ឍប្រទេសដោយការចែករំលែកព័ត៌មាន និងបទពិសោធថ្មីៗជាមួយអ្នកជំនាញក្នុងស្រុក។

ម្យ៉ាងវិញទៀតពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនេះ នឹងជួយដល់អ្នកជំនាញក្នុងការចូលរួមជាមួយអតិថិជនសក្តានុពលគោលដៅ ការបង្កើតបណ្តាញទំនាក់ទំនង និងការកំណត់នូវឱកាសថ្មីៗនៅលើទីផ្សារ។ “តាមការស្ទង់មតិរបស់យើង ពីការតាំងពិព័រណ៍ឆ្នាំមុន មានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក​ ដែលអ្នកតាំងពិពរណ៍ទាំងអស់ រំពឹងទទួលបានពីបង្កើតឡើងនៃការតាំងពិព័រណ៍ក្នុងឆ្នាំ ២០១៦ កន្លងទទៅនេះ” នេះបើតាមការលើកឡើងរបស់លោក​ Vhongthong។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]