ផ្លូវថ្នល់ជាង ៦០០ខ្សែ នៅទូទំាងប្រទេសត្រូវបានស្ថាបនា គិតត្រឹមដំណាច់ឆ្នាំ២០១៧

ការងារស្ថាបនាផ្លូវថ្នល់

គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ។ យោងតាមទិន្ន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងដែរថា ការស្ថាបនាផ្លូវទាំង ៦០៣ខ្សែ ដោយក្នុងនោះមានផ្លូវជាតិលេខ១ ចំនួន ៩ខ្សែ ផ្លូវជាតិលេខ២​ មាន៦៦ខ្សែ រួមទាំងផ្លូវខេត្តលេខ ៣ និងលេខ ៤ មានចំនួន ៥២៨ខ្សែ។ ទិន្ន័យដដែលបានបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះ ស្មើនឹងប្រមាណជាង​ ១៦.000 គីឡូម៉ែត្រ ហើយការស្ថាបនាមានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងចំណោមនោះ ការចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧.១១៣​ គីឡូម៉ែត្រវែងជាងគេ។ ឯកឧត្តម ស៊ុន ចាន់ថុល​​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះកិច្ច​​សន្យាជាមួយក្រុមហ៊ុនចិនមួយ ស្តីពីការស្តារផ្លូវជាតិលេខ៧ កាលពីចុងខែ​ធ្នូ​ ឆ្នាំ២០១៧​​ កន្លងទៅនេះថា​ កម្ពុជាបាន ខ្ចីថវិកាបរទេសក្នុងមួយឆ្នាំៗប្រមាណជាង ៥០០ លានដុលា្លរអាមេរិកដើម្បីកសាងផ្លូវថ្នល់នៅទូទំាងប្រទេស បូកជាមួយថវិកាជាតិ ប្រមាណជិត២​លានដុល្លារអាមេរិក សម្រាប់ការថែទាំ និងជួសជុលផ្លូវថ្នល់ផងដែរ។ ឯឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា ដើម្បីសាងសង់ផ្លូវឲ្យជាប់បានយូរ ត្រូវផ្តោតលើគុណ​ភាព ហើយធ្វើឲ្យបានមាំដោយផ្អែកតាមលក្ខណៈបច្ចេកទេស ជាពិសេស ឯឧត្តមបានទទូចសុំឲ្យក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំឲ្យដឹកទំនិញលើសទម្ងន់ ដែលនាំឆាប់ខូចផ្លូវថ្នល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]