ទុនវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៧ មានប្រមាណជាង ៦ពាន់លានដុល្លារ

វិស័យឧស្សហកម្មសំណង់ មានការរីកចម្រើនពីមួយទៅមួយឆ្នាំ ហើយវិស័យនេះជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាក់ស្តែងទុនវិនិយោគលើវិស័យសំណង់មាន ៦.៤០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧​ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៧​​ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ របាយការណ៍ខាងលើបានបង្ហាញថា ទុនវិនិយោគក្នុងឆ្នាំ ២០១៧​ មានកំណើនជិត ២២​​ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦​​ ហើយបានផ្តល់ឱកាសការងារប្រចាំថ្ងៃដល់យុវជនកម្ពុជា ប្រមាណ ២០ម៉ឺននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧​ ដដែលនេះ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិបានជិត ៩៣លានដុល្លារ​​​ ពោលគឺកើនឡើង ២១លានដុល្លារ ធៀបនឹងឆ្នាំ​​២០១៦។​ ជាមួយគ្នានេះដែរ ក្រសួងក៏បាននិងកំពុងពង្រឹងការគ្រប់គ្រងសំណង់ ជាពិសេស សំណង់អគារ ធំខ្ពស់ៗឲ្យអនុវត្តបានត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្ត បច្ចេកទេសបទដ្ឋានខ្ពស់ និងមានអត្តសញ្ញាណវប្បធម៌ជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]