ជោគជ័យក្នុងការសាងសង់ជាមួយនិងឧបករណ៍លើកដាក់ទើបចេញថ្មី
ក្រុមហ៊ុន Haulotte Group ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់នូវឧបករណ៍លើកដាក់មនុស្សនិងសម្ភារឈានមុខគេក្នុងពិភពលោក បានបញ្ចេញនូវឧបករណ៍លើកដាក់ប្រភេទថ្មីបន្ទាប់ពីភាពជោគជ័យរបស់ឧបករណ៍លើកដាក់ប្រភេទ HA16 និង HA20។
ឧបករណ៍លើកដាក់ប្រភេទ HA26 ត្រូវបានរចនានិងធ្វើឲ្យប្រសើរឡើងដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ និងល្អសម្រាប់ការប្រើប្រាស់ជាច្រើនរួមមាន ការសាងសង់ ការលាបថ្នាំ ការថែទាំ និងការជួសជុល ប្រតិបត្តិការឧស្សាហកម្ម ការកំទេចបោសសំអាត ការរៀបចំសួនឧទ្យាន និងការកាត់មែកដើមឈើជាដើម។
ឧបករណ៍ HA26 មាននូវសារៈប្រយោជន៍សំខាន់ៗបី គឺកម្ពស់ការងារ ២៦,៤ម៉ែត្រ អាចលើកនិងរំកិលដើម្បីបញ្ជៀសឧបសគ្គយ៉ាងងាយស្រួលក្នុងកម្ពស់ ៩,៣ម៉ែត្រ និងអាចដាក់ផ្តេកទៅរកកន្លែងការងារក្នុងតំបន់ដែលពិបាករហូតដល់ទៅប្រវែង១៧,៥ម៉ែត្រ ដូចនេះវាផ្តល់នូវការធ្វើការងារជាកញ្ចប់ដ៏ល្អបំផុត។
ដោយសារតែកម្រិតទម្ងន់របស់ម៉ាស៊ីន អ្នកប្រើប្រាស់មិនអាចផ្ទុករាល់សម្ភាររបស់ខ្លួនក្នុងពេលតែមួយបានទេ ហើយក្រុមហ៊ុន Haulotte បានដោះស្រាយបញ្ហានេះដោយដាក់បញ្ចូលនូវសមត្ថភាពផ្ទុកទ្វេដងគឺ ២៥០គីឡូក្រាម / ៣៥០គីឡូក្រាម សម្រាប់ជាជម្រើស។ នៅពេលវាធ្វើការក្នុងទម្ងន់៣៥០គីឡូក្រាម ឧបករណ៍នេះអាចផ្ទុកទម្ងន់សម្ភារបន្ថែម ៤០ភាគរយ។
ឧបករណ៍ប្រភេទ HA26 ត្រូវបានអះអាងថាមានលក្ខណៈសមស្របសម្រាប់ដីនានារួមទាំងដីរដិបរដុប។ ឧបករណ៍នេះមានសមត្ថភាពដែលមានកម្រិតរហូតដល់ ៤៥ភាគរយ មានភ្លៅកង់យោលស្អិតជាប់នឹងដីខ្ពស់ និងសន្ទះកង់ដែលអាចផ្តល់ថាមពលដល់កង់យ៉ាងមានប្រសិទ្ធិភាព។ ប្រឡោះខ្ពស់ពីដីរបស់វាអាចឲ្យអ្នកប្រើប្រាស់រំលងផុតឧបសគ្គ។ វាក៏មានកាំវិលតូច និងស៊ុមដែលមានរូបរាងល្អដើម្បីបើកបរក្នុងចន្លោះកន្លែងដែលមានកម្រិត។
ឧបករណ៍ប្រភេទ HA26 ផ្តោតលើសុវត្ថិភាពដើម្បីការពារអ្នកប្រើប្រាស់ដោយការបង្ការហានិភ័យជាពិសេសហានិភ័យនៃការបុកទង្គិច ហើយវាត្រូវបានបំពាក់ជាមួយ Haulotte ACTIV’Shield Bar ២.០ ផងដែរ។ បច្ចុប្បន្នប្រព័ន្ធនេះត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញទៅក្នុងគម្របការពារខាងលើដែលធានាជាមួយការរចនា និងភាពរឹងមាំល្អប្រសើរជាងមុន។ ជាមួយនិងការផ្តល់នូវ “គម្លាតសុវត្ថិភាព” អ្នកប្រើប្រាស់ត្រូវបានការពារពីហានិភ័យនៃការបុកទង្គិចដោយគ្មានប៉ះពាល់ដល់ផលិតភាព។
លើសពីនេះ អ្នកប្រើប្រាស់អាចមើលមិនសូវឃើញនៅពេលបើកបរដោយសារតែទំហំនៃឧបករណ៍សម្រាប់ផ្ទុកសម្ភារ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ ឧបករណ៍បង្កើតថ្មីដែលទើបបញ្ចេញថ្មីនេះផ្តល់ឲ្យអ្នកប្រើប្រាស់នូវការមើលឃើញកាន់តែប្រសើរឡើងតាមរយៈការលើកក្តោងក្នុងទីតាំងបញ្ឈរ សូម្បីតែពេលម៉ាស៊ីនកំពុងធ្វើចលនាក្នុងល្បឿនពេញក៏ដោយ។
ឧបករណ៍ប្រភេទ HA26 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធវិនិច្ឆ័យ Activ’Screen និងប្រព័ន្ធ Stop Emission System ដែលបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនឡើងវិញដោយស្វ័យប្រវត្តិខណៈដែលអ្នកបញ្ជាកំពុងធ្វើការនៅកម្ពស់ខ្ពស់។ សម្រាប់ការគ្រប់គ្រងរហ័ស ឧបករណ៍ត្រូវបានបំពាក់ដោយឧបករណ៍ភ្ជាប់វាស់ចម្ងាយសកលជាស្តង់ដារ។ វាសម្របទៅតាមប្រភេទផ្សេងៗរបស់ប្រព័ន្ធវាស់ចម្ងាយ ហើយអាចឲ្យអ្នកបញ្ជាភ្ជាប់ឧបករណ៍វាស់របស់ខ្លួនទៅកាន់ម៉ាស៊ីន Haulotte បានយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុនផលិតរបស់អឺរ៉ុបដែលឈានមុខគេ និងមានមូលដ្ឋាននៅទីក្រុង L’Horme ប្រទេសបារំាងនេះ ផ្តល់ជូននូវកន្លែងមើលការងារពីទីខ្ពស់ជាច្រើនប្រភេទដែលរួមមាន ដងក្តោងបញ្ឈរ ការរុញវិលជុំវិញ ជើងទ្រឧបករណ៍លើក Articulating Booms, Telescopic Booms និងTelehandlers។
Haulotte មានទីតាំងនៅសិង្ហបុរី ជាមជ្ឈមណ្ឌលសម្រាប់ការលក់ឧបករណ៍ ការផ្គត់ផ្គង់នូវគ្រឿងបន្លាស់ និងសេវាកម្មសម្រាប់ឧបករណ៍របស់ Haulotte នៅទូទាំងអាស៊ី ព្រមទាំងមានក្រុមការងារផ្នែកលក់ និងផ្គត់ផ្គង់អតិថិជន (ផ្នែកគ្រឿងបន្លាស់ និងសេវាកម្ម) ដើម្បីបម្រើដល់ទីផ្សារសិង្ហបុរីដោយផ្ទាល់ (ក្រុមហ៊ុនជួល និងអ្នកប្រើប្រាស់)។ ក្រៅពីប្រទេសសិង្ហបុរី ក្រុមហ៊ុនមានបណ្តាញចែកចាយយ៉ាងទូលំទូលាយសម្រាប់ការលក់ និងសកម្មភាពក្រោយពេលលក់សម្រាប់ម៉ាស៊ីន Haulotte (មានប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហុងកុង ប្រទេសតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន)។
- Video Advertisement -