ការធ្វើឲ្យប្រាកដថាជាបំពង់ល្អបំផុត
បំពង់ផ្គត់ផ្គង់ទឹកគឺជាសមាសធាតុសំខាន់មួយនៃផ្ទះព្រោះរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង មិនថាជាការងូតទឹក លាងចាន ឬស្រោចទឹករុក្ខជាតិ គឺត្រូវការប្រើប្រាស់ទឹក។ ទោះជាយ៉ាងណា ការប្រើប្រាស់ទឹកត្រូវការបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងផ្ទះដើម្បីងាយស្រួលប្រើប្រាស់។ ដូច្នេះ ការជ្រើសរើស និងតំឡើងបំពង់ផ្គត់ផ្គង់ទឹកគឺជាការងារដែលមិនគួរមើលរំលង។
ការជ្រើសរើសប្រភេទបំពង់ផ្គត់ផ្គង់ទឹកត្រឹមត្រូវសម្រាប់ការប្រើប្រាស់ និងជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់នឹងជួយពន្យារអាយុកាលផលិតផល និងបង្ការមិនឲ្យការខូចខាតកើតឡើងដោយងាយស្រួល។ សម្រាប់អ្នកដែលនឹងសាងសង់ផ្ទះ ឬបញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក អ្នកគួរពិចារណាអំពីថ្លៃតំឡើង និងការជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកយ៉ាងត្រឹមត្រូវ។
ថ្លៃបំពង់ផ្គត់ផ្គង់ទឹក
ថ្វីបើបំពង់ផ្គត់ផ្គង់ទឹកមានសារៈសំខាន់មិនចាញ់ផ្នែកផ្សេងទៀតនៃផ្ទះក៏ដោយ ថ្លៃបំពង់ផ្គត់ផ្គង់ទឹកសម្រាប់តំឡើងក្នុងផ្ទះត្រូវបានចាត់ទុកថាមានតម្លៃថោក ព្រោះវាស្មើនឹង ១%នៃតម្លៃសាងសង់ផ្ទះមួយ។ ប្រសិនបើថ្លៃសាងសង់ផ្ទះលើសពី ៣០,០០០ដុលា្លរ នោះថ្លៃចំណាយលើបំពង់ផ្គត់ផ្គង់ទឹកនឹងអស់ប្រហែល ៣០០ដុល្លារប៉ុណ្ណោះ។
ការជ្រើសរើសបំពង់
ទីមួយ អ្នកគួរពិនិត្យមើលផលិតផលបំពង់ដែលមានពាណិជ្ជសញ្ញានិងម៉ាកស្តង់ដារផលិតផលឧស្សាហកម្មដែលមានលេខបញ្ជាក់ច្បាស់លាស់ពីទំហំបំពង់ ដើម្បីប្រាកដថាផលិតផលដែលបានជ្រើសត្រូវតាមស្តង់ដារនិងសមស្របសម្រាប់ការប្រើប្រាស់។
ទីពីរ អ្នកអាចពិចារណាទិញបំពង់ដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់ដើម្បីជួយពន្យារអាយុកាលផលិតផល និងជួយបង្ការការខូចខាត។ បំពង់ដែលមានផ្ទៃរលោងទាំងខាងក្រៅនិងខាងក្នុងអាចឲ្យទឹកហូរបានយ៉ាងងាយស្រួល។
ជម្រើសមួយទៀត គឺការប្រើស៊ីម៉ង់ត៍រំលាយដែលមានសារធាតុអាចធ្វើឲ្យរាវនិងរំលាយបំពង់ហើយភ្ជាប់តំណជាបំពង់តែមួយ ជំនួសឲ្យការប្រើកាវបិទបំពង់ ព្រោះថាស៊ីម៉ងត៍រំលាយនេះការពារការលេចធ្លាយមានប្រសិទ្ធភាពជាង។ លើសពីនេះទៅទៀត អ្នកគួរជ្រើសរើសតំណនិងបំពង់ដែលស៊ីគ្នាល្អឥតខ្ចោះ និងប្រើម៉ាកផលិតផលដែលមានស្តង់ដារគួរឲ្យទុកចិត្តបាន។
- Video Advertisement -