កំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ខែវិច្ឆិកា-ខែធ្នូ ឆ្�

ការងារប្រចាំខែត្រូវបានត្រួតពិនិត្យ

ទី០៦ ខែវិច្ឆិកា: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែសម្រាប់ខែតុលា និងកំណត់គោលដៅថ្មីសម្រាប់ខែវិច្ឆិកា​​។ នៅក្នុងកិច្ចប្រជុំផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាសកំណត់ឲ្យមន្រ្តីធ្វើការប្តេជ្ញាដ៏មុតមាំដើម្បីសម្រេចនូវគោលដៅរួមសម្រាប់ក្រសួង។

គម្រោងលំនៅឋានតម្លៃសមរម្យចាប់ផ្តើម

ថ្ងៃទី០៨ ខែវិច្ឆិកា: គម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេក្នុងទីក្រុងភ្នំពេញឈ្មោះ Arakawa Residence ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ទីក្រុងភ្នំពេញ បានចាប់បុកគ្រឹះជាផ្លូវការហើយនៅដើមខែវិច្ឆិកាក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា។ គម្រោងលំនៅឋានតម្លៃទាបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa នេះ មានតម្លៃ ៧០លានដុល្លារ និងមានយូនីតសរុបចំនួន ២០០០។

ខេត្តចំនួន៣​ ស្ថិតក្រោមសេចក្តីព្រាងប្លង់មេដែលត្រូវពិនិត្យឡើងវិញ

ថ្ងៃទី១៤ ខែវិច្ឆិកា: ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានព្រាងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើងនៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ។ រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញលើចក្ខុវិស័យប្លង់មេសម្រាប់ឆ្នាំ២០៣៥ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

រដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់មន្រ្តីដែលត្រូវបានជ្រើសរើសថ្មី

ថ្ងៃទី១៧ ខែវិច្ឆិកា: ក្រុមមន្រ្តីដែលត្រូវបានជ្រើសរើសថ្មីដើម្បីបំពេញការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលដំបូន្មានពីរដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា។ រដ្ឋមន្រ្តីបានជំរុញឲ្យមន្ត្រីទាំងនោះមានការខិតខំប្រឹងប្រែងនិងទទួលខុសត្រូវដើម្បីសមិទ្ធផលរួម។

ក្រសួងពិនិត្យឡើងវិញនូវទិន្នន័យស្ថិតិពីឆ្នាំ២០១៦

ថ្ងៃទី២៣ ខែវិច្ឆិកា: មុនពេលធ្វើផែនការទិន្នន័យស្ថិតិរបស់ក្រសួងសម្រាប់ឆ្នាំថ្មី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យរបស់ក្រសួង ឯកឧត្តម សេង ឡុត បានធ្វើសិក្ខាសាលាស្តីពីការពិគ្រោះយោបល់និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិក្នុងឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

រដ្ឋមន្រ្តីចូលរួមក្នុងពិព័ណ៌សំណង់ឆ្នាំ២០១៧ ដែលគាំទ្រដោយសមាគមអ្នកសាងសង់កម្ពុជា

ថ្ងៃទី៣០ ខែវិច្ឆិកា: ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៦ និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៌កោះពេជ្រ។ ពិព័ណ៌ពាណិជ្ជកម្មអន្ដរជាតិនេះបានទាក់ទាញក្រុមហ៊ុនល្បីៗពីជុំវិញពិភពលោកមកធ្វើការដាក់បង្ហាញផលិតផលរបស់ពួកគេ។

 

អឺរ៉ុបជួបពិភាក្សាជាមួយរដ្ឋមន្រ្តី

ថ្ងៃទី០៨ ខែធ្នូ: ឯកឧត្តម ជា សុផារ៉ា បានទទួលប្រធានក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទេសចរណ៍និងពាណិជ្ជកម្ម (ECTT) ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Anton Caragea ឲ្យចូលសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចប្រជុំរវាងសមភាគីទាំងពីរបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជ្រើសតាំងជា​ ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាពពីក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ (ECTT) កាលពីចុងខែវិច្ឆិកា។

 

ក្រសួងកំពុងរៀបចំបញ្ចប់នូវបញ្ជីមុខងាររបស់ក្រសួង

ថ្ងៃទី១១ ខែធ្នូ: ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ និងបញ្ចប់សេចក្តីព្រាងរបាយការណ៍ស្តីពីការរៀបចំបញ្ជីមុខងារសម្រាប់ការរៀបចំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការអភិវឌ្ឍលំនៅឋានប្រណិតតម្លៃ ៧០០លានដុល្លារចាប់ផ្តើម

ថ្ងៃទី១៩ ខែធ្នូ: ការអភិវឌ្ឍគម្រោងលំនៅឋានលំដាប់ខ្ពស់ថ្មីមួយដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថី ហ៊ុន សែន នៅភាគខាងត្បូងទីប្រជុំជនរាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅពាក់កណ្តាលខែធ្នូ។ ពិធីបើកត្រូវបានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងដែលមានតម្លៃ ៧០០លានដុល្លារនេះគឺអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន R&F Properties Cambodia ដែលក្នុងគម្រោងនេះរួមមាន សេវាកម្មបដិសណ្ឋារកិច្ច ក្លឹបកីឡា អគារពាណិជ្ជកម្ម និងផ្សារទំនើប។

ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបានប្រកាស

ថ្ងៃទី២៣ ខែធ្នូ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើសេចក្តីប្រកាសមួយនៅចុងខែធ្នូដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុក្បែរស្ថានីយ៍រថភ្លើង។ ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះធ្វើឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]