ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវជាតិលេខ 4 Source: Wikipedia
ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារពិភព(World Bank) លោកចំនួន 110 លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ 4 ។
យោងតាមលិខិតពីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រាក់កម្ចីនេះជាគម្រោងបន្តពីគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់ 2 Road Asset Management Project II (RAMP II) ដែលនឹងលើកកម្ពស់ផ្លូវជាតិលេខ4 ពីកម្រាលកៅស៊ូ DBST ទៅជាកម្រាលកៅស៊ូប៉េតុង (Aphalt Concrete) ព្រមទាំងដំឡើងប្រព័ន្ធលូបង្ហូរទឹកដើម្បីការពារទឹកជំនន់។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា “ផ្លូវជាតិលេខ 4 ជាផ្លូវមួយដែលសំខាន់ណាស់ដើម្បីតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់កំពង់ផែសំខាន់នៅខេត្តព្រះសីហនុ ហេតុដូច្នេះហើយ ការលើកកម្ពស់ផ្លូវនេះគឺជារឿងចាំបាច់ “។
ក្រសួងសាធារណការរំពឹងថា នឹងដាក់ជូនសំណើរទៅក្រុមប្រឹក្សាធនាគារពិភពលោកនៅខែមិថុនា ខាងមុខនេះ ហើយសម្រាប់គម្រោងសាងសង់នោះក្រសួងបានដាក់កាលបរិច្ឆេទដោយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ 2019 ។
យោងតាមទិន្នន័យរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលកម្ពុជាចំណាយប្រាក់ជិត 200 លានដុលា្លរជារៀងរាល់ឆ្នាំដើម្បីជួសជុលផ្លូវថ្នល់ដោយការខូចខាតភាគច្រើនបណ្តាលមកពីរថយន្តដឹកទំនិញធុនធ្ងន់។ ដូច្នេះគោលបំណងនៃគម្រោង RAMP II គឺធ្វើយ៉ាងណាឱ្យផ្លូវជាតិនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ។