អគារភ្លោះកណ្ដាលក្រុងកម្ពស់ ៦២ ជាន់រំពឹងនឹងចាប់ផ្តើមសាងសង់ក្រោយបុណ្យចូលឆ្នាំខ្�

យោងតាមអ្នកតំណាងលក់បានឲ្យដឹងថាគម្រោង​ Royal One​ របស់ក្រុមហ៊ុន​ The Royal Group ដែលមានកម្ពស់ ៦២ ជាន់រំពឹងនឹងចាប់ផ្តើមសាងសង់នៅខែមេសា។

យោង​តាមប្រភពដដែល ទីតាំងដែលនឹងត្រូវសាងសង់បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការប្រើប្រាស់យានដ្ឋានលក់ឡាន ដោយកិច្ចសន្យានឹងបញ្ចប់នៅខែមេសាឆ្នាំនេះ។ បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ ការសាងសង់នឹងចាប់ផ្តើម។

មានទីតាំងនៅលើមហាវិថីមុន្នីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា អគារភ្លោះនឹងមានកម្ពស់ ២៣០ ម៉ែត្រហើយសាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ។ អគារភ្លោះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំងពីរនេះនឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី ២ និងទី ៣ ដែលចំណុចពិសេសនៃគម្រោងដ៏ធំនេះ។

អគារភ្លោះសាងសង់ក្នុងគោលបំណងដើម្បីលក់មិនមែនសម្រាប់ជួលទេ ដែលខុសពីអគារពាណិជ្ជកម្មដទៃទៀតនៅជិតដូចជាអាគារកាណាឌីយ៉ានិងអគារវឌ្ឍនៈនោះទេ។ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនតៃវ៉ាន់មកដល់បច្ចុប្បន្នគម្រោងនេះត្រូវបានលក់ចេញប្រហែល ២០ ភាគរយទៅហើយ។ ដោយឡែកការិយាល័យបញ្ជរ (Showroom) នឹងសាងសង់ហើយនៅចុងខែនេះ។

រីឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]