កំណាត់ផ្លូវដែកកម្ពុជា-ថៃសាងសង់រួចរាល់ជាស្ថាពរ

កំណាត់ផ្លូវដែកដែលតភ្ជាប់ពីប៉ោយប៉ែត-ដល់សិរីសោភ័ណខេត្តបន្ទាយមានជ័យ បានសាងសង់រួចរាល់ជាស្ថាពរកាលពីសប្ដាហ៍មុន ហើយគ្រោងនឹងបើកឲ្យប្រើប្រាស់ក្នុងឱកាសចូលឆ្នាំខ្មែរនេះ។

ផ្លូវដែកថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ នេះមិនត្រឹមតែតភ្ជាប់រវាងទីក្រុងទាំងពីរនៃខេត្តបន្ទាយមានជ័យទេប៉ុន្តែវាក៏នឹងតភ្ជាប់រវាងប៉ោយប៉ែតទៅកាន់បាងកកផងដែរ។ នៅដំណាក់កាលនេះផ្លូវដែកប្រើប្រាស់សម្រាប់ដឹកទំនិញតែប៉ុណ្ណោះ ដោយពុំទាន់មានសម្រាប់អ្នកដំណើរនៅឡើយទេ។

បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។

កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកទាំងមូលដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកផងដែរ នេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]