បច្ចេកទេសបូកបាយអរលើជញ្ជាំងថ្មីដោយប្រើប្រាស់ការបាញ់

ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុន CBMS Trading Co.Ltd ថ្មីៗនេះបាននាំមកនូវបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Mortar Spraying Machine ឬុម៉ាស៊ីនបាញ់បាយអរ ដើម្បីឱ្យការបូកបាយអរលើជញ្ជាំងមានភាពងាយស្រួលជាងមុន។

Mortar Spraying Machine គឺជាម៉ាស៊ីនបាញ់បាយអរដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការបូកបាយអរនៅតាមការដ្ឋាននានា ដោយប្រើប្រាស់ការបាញ់ជំនួសការបូកដោយដៃ។ វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយការប្រើប្រាស់កម្មករ ហើយថែមទាំងមានល្បឿនលឿនជាងការបូកដោយដៃពីរទៅបីដង។

បើយោងតាមអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBMS បានឱ្យដឹងថាការប្រើប្រាស់ម៉ាស៊ីនបាយអរនេះអាចជួយសន្សំសំចៃចំណាយ ដល់ទៅជាង ១០០ ភាគរយ ក្នុងមួយថ្ងៃបើប្រៀបធៀបនឹងការចំណាយទៅលើកម្មករ។ វាអាចបូកបេតុងបានរហូតដល់ទៅ ៦០០ ម៉ែត្រការ៉េក្នុងមួយថ្ងៃដោយប្រើកម្មករត្រឹមតែ១២ នាក់ប៉ុណ្ណោះ។

ម៉ាស៊ីននេះផលិតដោយក្រុមហ៊ុនអ៊ីតាលី IMER Group និងចែកចាយផ្តាច់មុខដោយ CBMS Trading Co., Ltd. ទាំងនៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប ។

- Video Advertisement -