បើកការដ្ឋានសាងសង់សណ្ឋាគារជីងកាននៅខេត្តព្រះសីហនុ

កាលពីព្រឹកច័ន្ទទី ០៥ ខែ មិនា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់សណ្ឋាគារ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនតាំងគូង គ្រុប ក្នុងខេត្តព្រះសីហនុ។

សណ្ឋាគារជីងកាន ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនតាំង គួង គ្រុបជាមួយនឹងនាក់វិនិយោគចិន ក្នុងថវិកាតវិនិយោគទុនចំនួន ២៥លានដុល្លារអាមេរិក។

គម្រោងទាំងមូលមានអគារចំនួន ៤រួមមានសណ្ឋាគារអគារការិយាល័យ និង អគារលំនៅដ្ឋានដែលត្រូវបានសាងសង់ទាំងអស់ផ្ទៃដីសរុបជាង ៣២.០០០ម៉ែត្រការ៉េ តាមបណ្ដោយឆ្នេរអូត្រេស។

ចំពោះសណ្ឋាគារជីងកានមានសរុបចំនួន ៤៥២បន្ទប់ ចំណែកឯអគារលំនៅដ្ឋានមានចំនួនសរុប ១៥៦យូនីត។ នៅដំណាក់កាលនេះអាគារពាណិជ្ជកម្មត្រូវបានបញ្ចប់ការសាងសង់ទៅហើយ ចំណែកឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ខែខាងមុខនេះ។

លោកឧកញ្ញា តាំង គូង នាយកប្រតិបត្តិក្រុមហ៊ុនតាំងគូង គ្រុប បានមានប្រសាសន៍ថា៖”ខេត្តព្រះសីហនុជាទីតាំងដ៏ល្អដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុងស្រុកនិងអន្តរជាតិ។ដោយហេតុថាយើងសំឡឹងឃើញពីសក្តានុពលរបស់ខេត្តមួយនេះ ទើបយើងសម្រេចចិត្តធ្វើការវិនិយោគ “។

លោកបានបន្ថែមទៀតថាសណ្ឋាគារនេះអាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរកាន់តែច្រើនឡើងនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។

នេះបើយោងតាមឯកឧត្តមហ៊ុនម៉ាណែតមានគម្រោងសាងសង់ជាង ២០០គម្រោងបានបង្ហាញខ្លួននៅខេត្តព្រះសីហនុក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ កំណើនការវិនិយោគនេះព្យាករថានឹងកើនឡើងជាលំដាប់ ជាពិសេសពីនាក់វិនិយោគមកពីប្រទេសចិន។

ឯកឧត្តមបានបន្តទៀតថា ៖ “ការវិនិយោគនៅខេត្តព្រះសីហនុគឺជារឿងមួយដែលល្អប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នដោយមានការដាក់ផែនការនិងយុទ្ធសាស្ត្រអោយបានត្រឹមត្រូវ។យើងមិនចង់អភិវឌ្ឍក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែយើងចង់អោយខេត្តព្រះសីហនុមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពយូរអង្វែង និងរក្សាតម្លៃរបស់ខេត្តព្រះសីហនុអោយគង់វង្សស្ថិតថេរ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]