កំណត់ហេតុព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញ៖ ខែមករា ដល់ខែកុម្ភៈ ២០១៨

០៤-មករា-២០១៨៖ គម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកចាប់ផ្តើមដំណើរការ

យុទ្ធនាការដើម្បីបង្ហូរនិងសំអាតប្រព័ន្ធលូបង្ហូរតាមផ្លូវសំខាន់ៗចំនួន៥ ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើម។ ផ្លូវទាំង៥នោះ រួមមានមហាវិថីសហព័ន្ធរុស្សី មហាវិថីកម្ពុជាក្រោម ផ្លូវលេខ ៥២៨ ផ្លូវលេខ ២២២ និងផ្លូវលេខ ២៥៣។ បេសកកម្មនេះនឹងធ្វើលើប្រព័ន្ធលូបង្ហូរទឹកប្រវែងសរុប ៤៦០គីឡូម៉ែត្រ ក្នុងខណ្ឌ ៧មករា ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក។

១៨-មករា-២០១៨៖ ផ្លូវដើរមួយផ្សេងទៀតនៅតាមដងទន្លេកំពុងដំណើរការសាងសង់

ការស្ថាបនាផ្លូវដើរថ្មីតាមដងទន្លេពីស្ពានកោះពេជ្រទៅស្ពានមុនីវង្សបានចាប់ផ្តើមហើយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពស្អាតរបៀបរៀបរយនិងសម្រស់របស់រាជធានីភ្នំពេញ។ ហេតុដូច្នេះហើយ មន្រ្តីបានមកដល់កន្លែងសាងសង់ដើម្បីជូនដំណឹងដល់អ្នកដែលនៅតែមានការសាងសង់លើដីនោះ ឲ្យរុះរើនិងជំរះសំអាតកាកសំណល់ទាំងអស់របស់ពួកគេចេញពីតំបន់នោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

១៩-មករា-២០១៨៖ ស្ពានដែកនឹងរួចរាល់មុនពេលបុណ្យចូលឆ្នាំខ្មែរ

ការស្ថាបនាស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបបច្ចុប្បន្ននេះសម្រេចប្រមាណ ៤៥% ហើយត្រូវបានរំពឹងថានឹងរួចរាល់នៅដើមខែមេសា។ ស្ពាននេះមានប្រវែង ៥០១ម៉ែត្រ និងទទឹង ១២ម៉ែត្រតភ្ជាប់ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។

២៣-មករា-២០១៨៖ ស្ថានីយបូមទឹកនៅបូរី ១០០ខ្នង កំពុងដំណើរការ

នៅថ្ងៃទី២៣ ខែមករា សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីពាក់ព័ន្ធដទៃទៀតបានចុះពិនិត្យកន្លែងសាងសង់ស្ថានីយបូមទឹកនៅបូរី១០០ខ្នង និងសួរសុខទុក្ខកម្មករទាំងអស់នៅទីនោះដើម្បីបង្ហាញពីការដឹងគុណរបស់លោក។ គម្រោងនេះបានដំណើរការយ៉ាងល្អតាមការគ្រោងទុក។

២៧-មករា-២០១៨៖ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារចំនួន ១០០ខ្នង នៅស្ទឹងមានជ័យនឹងរួចរាល់នៅខែមេសា

សំណង់នៅស្ទឹងមានជ័យ និងកន្លែងសម្រាប់ស្នាក់នៅបណ្តោះអាសន្នកំពុងដំណើរការតាមកាលវិភាគ។ បច្ចុប្បន្នទីតាំងកន្លែងស្នាក់នៅនេះកំពុងធ្វើការសំអាតសំរាម និងចាក់ដីបំពេញ។ រហូតមកដល់ពេលនេះ សំរាមប្រហែល ១១,០០០ម៉ែត្រគូប ត្រូវបានសំអាតចេញ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមេសា ហើយដីនៅទីនេះនឹងត្រូវបែងចែកក្នុងចំណោមជាង ១០០គ្រួសារ ដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្នពីកន្លែងសាងសង់នៅនឹងស្ទឹងមានជ័យ។

២៩-មករា-២០១៨៖ ម៉ាស៊ីនបូមទឹកចំនួន៥បន្ថែមទៀតត្រូវបានដំឡើងស្ថានីយ៍បឹងត្របែកដើម្បីទប់ទល់នឹងទឹកជំនន់

បន្ថែមលើម៉ាស៊ីនចំនួន៦ដែលបានដំឡើងកាលពីឆ្នាំមុន ស្ថានីយបូមទឹកបឹងត្របែកបានទទួលម៉ាស៊ីនបូមទឹកចំនួន ៥បន្ថែមទៀត ដើម្បីត្រៀមសម្រាប់រដូវវស្សានាពេលខាងមុខនេះ។ ម៉ាស៊ីនសរុបចំនួន ១១គ្រឿងនឹងមានសមត្ថភាពបូមបង្ហូរទឹកប្រហែល ២៣.៣ម៉ែត្រគូប ក្នុងមួយនាទី ដែលនេះនឹងជួយកាត់បន្ថយទឹកជំនន់នៅខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ។

២៩-មករា-២០១៨៖ ស្ពានដើរឆ្លងផ្លូវនៅរង្វង់មូលនាងគង្ហីងសម្រេចបាន៥០%

ស្ពានដើរឆ្លងផ្លូវសម្រាប់អ្នកថ្មើរជើងនៅចំណុចរង្វង់មូលនាងគង្ហីងបច្ចុប្បន្នសម្រេចបាន ៥០% ហើយ។ រហូតមកដល់ពេលនេះសសរគ្រឹះចំនួនប្រាំមួយត្រូវបានសាងសង់រួចរាល់។ ជំហានបន្ទាប់គឺការសាងសង់ស្ពានដើរនៅខាងលើ ព្រមទាំងជណ្តើរយន្តនៅផ្នែកផ្សេងៗនៃស្ពាននេះ។

០២-កុម្ភៈ-២០១៨៖ ប្រព័ន្ធលូបង្ហូរទឹកជាច្រើនត្រូវបានដំឡើងនៅក្នុងរាជធានីភ្នំពេញ

បន្ទាប់ពីការដំឡើងបំពង់មេ និងបំពង់តូចៗជាច្រើនត្រូវបានដំឡើងនៅលើតាមផ្លូវលេខ ៣១៥ ឆ្លងកាត់ផ្លូវលេខ ៦០៨ ហើយបញ្ចប់នៅអាងស្តុកទឹកក្នុងខណ្ឌទួលគោក២។ ការសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់រួចរាល់នៅចុងខែកុម្ភៈ។

១៣-កុម្ភៈ-២០១៨៖ អភិបាលក្រុងជួបជាមួយបេសកជនអង់គ្លេសដើម្បីពិភាក្សាគម្រោងសាងសង់ជាច្រើន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួបជាផ្លូវការជាមួយលោក Edward Vaizey MP បេសកជនពាណិជ្ជកម្មថ្មីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជា វៀតណាម និងឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ។ ភាគីទាំងពីរបានពិភាក្សានូវបច្ចេកទេស និងគំនិតថ្មីដើម្បីស្វែងរកការធ្វើឲ្យប្រសើរឡើងនូវគម្រោងសាងសង់ដែលមានស្រាប់ និងដែលមាននៅពេលខាងមុខនៅក្នុងរាជធានីភ្នំពេញ ដូចជា ស្ពាន ស្ពានអាកាស និងគម្រោងជាច្រើនទៀត។

១៤-កុម្ភៈ-២០១៨៖ ការសាងសង់ស្ពានអាកាសនៅចោមចៅនឹងចាប់ផ្តើមឆាប់ៗនេះ

ស្ពានអាកាសថ្មីមួយនៅចោមចៅត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការសាងសង់នៅខែមេសា ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងតំបន់ បន្ទាប់ពីគណៈកម្មាធិការបានសម្រេចនិងអនុម័តលើប្លង់គម្រោងនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីខែកុម្ភៈ។ ការសាងសង់នេះនឹងជួយសម្រួលចរាចរណ៍នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]