SCG ចាប់ដៃជាមួយក្រសួងការងារដើម្បីលើកកម្ពស់ជំនាញជាងសំណង់

ក្រុមហ៊ុន Siam Cement Group (SCG) កាលពីថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីរៀបចំការប្រកួតសំណង់ទូទាំងប្រទេស និងដើម្បីជួយពង្រឹងលើសមត្ថភាពជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពផ្នែកសំណង់ ក៏ដូចជាការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់នៅកម្ពុជាជារួមផងដែរ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមីនា រវាងឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយនិងលោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា។

កម្មវិធីទាំងមូលរួមមាន វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែង។ ចំពោះគម្រោងបណ្ដុះបណ្ដាលជាងសំណង់ បានចាប់ផ្ដើម កាលពីដើមខែមីនានេះ ដែលជួយបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល នៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។

សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះនឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួតប្រជែង។ ការប្រកួតជម្រុះសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើងនៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេស ហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះ នឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយ SCG ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំនេះផងដែរ។ ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ។

ជ័យលាភីចុងក្រោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ លានរៀល និងអាចចូលរួមដំណើរទស្សនកិច្ចអប់រំ ទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុន SCG ផងដែរ។

លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យុទ្ធនាការនេះឆ្លុះបញ្ចាំងឲ្យឃើញពីចក្ខុវិស័យរបស់ SCG ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្តាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់។

ឯកឧត្តម ឡៅ ហ៊ីម ក៏បានមានប្រសាសន៍ថា៖ “គោលបំណងនៃការប្រកួតប្រជែងជំនាញនេះ គឺដើម្បីលើកទឹកចិត្តដល់ជាងសំណង់ក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញក្នុងប្រទេសកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ តាមរយៈការប្រកួតប្រជែងជំនាញដោយប្រើប្រាស់នូវចំណេះដឹង ជំនាញពីការបណ្តុះបណ្តាល និងបទពិសោធន៍តាមការដ្ឋាន”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]