ផ្លូវកាត់កំពង់ឆ្នាំង-កំពង់ធំ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសានេះ

ផ្លូវកាត់លេខ ៥០C

ផ្លូវកាត់លេខ ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង៨៥ ភាគរយហើយគ្រោងនឹងបើកឱ្យប្រើប្រាស់ជាផ្លូវការមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងខេត្តទាំងពីរ។

ផ្លូវកាត់លេខ ៥០C គឺជាផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណ ៥៣ គ.ម តភ្ជាប់ពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្លូវមួយខ្សែនេះបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាជាតិទាំងអស់។

ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៍សំខាន់ ដែលអាចបម្រើអោយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង វាអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនបានងាយស្រួល និងចំណេញពេលវេលា។

ក្រោយពីបញ្ចប់គម្រោងផ្លូវមួយខ្សែនេះក្រសួងសាធារណការនិងដឹកជញ្ជូនក៏គ្រោងនឹងសាងសង់ស្ពានមួយខ្សែបន្ថែមទៀត ដែលឆ្លងកាត់ទន្លេសាបពីទីរួមខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]