បើកការដ្ឋានគម្រោងពង្រីកសាលាអន្តរជាតិ CISថវិកាវិនិយោគ ២០លានដុល្លារ

កាលពីរសៀលថ្ងៃទី ២២ មីនា ឆ្នាំ ២០១៨ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីគម្រោងសាងសង់ពង្រីកសាលាអន្ដរជាតិ CIS សាខាកោះពេជ្រដំណាក់កាលទី២។

គម្រោងពង្រីកនេះនឹងមានការសាងសង់បន្ថែមនូវ សាលមហោស្រពដែលអាចផ្ទុកមនុស្សបានចំនួនដល់ទៅ ៦០០នាក់ ទីលានរត់ប្រណាំង អាងហែលទឹក តារាងបាល់ទាត់ បន្ទប់ស្រាវជ្រាវ សាលសម្រាករបស់សិស្ស បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យ និង បរិក្ខាផ្សេងៗជាច្រើនទៀត។

បន្ទាប់ពីបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ សាលាអន្ដរជាតិកាណាដាមួយនេះ នឹងមានអាគារធំៗចំនួន២ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំជាង ៣ហិកតា។

គោងបំណងនៃការពង្រីកសាលាអន្ដរជាតិមួយនេះគឺ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការលើផ្នែកអប់រំកំរិតគុណភាពស្ថង់ដាអន្តជាតិនៅកម្ពុជា ក៏ដូចជាជំរុញប្រព័ន្ធអប់រំនៅកម្ពុជាទាំងមូលអោយល្អប្រសើរឡើងថែមទៀត។

សាលាអន្ដរជាតិកាណាដា ឫ CIS ចាប់ផ្ដើមបើកដំណើរការ កាលពីឆ្នាំ ២០១២ ដែលបច្ចុប្បន្នមាន ៣សាខារួមមាន សាខាទូលគោក សាខាBassac Garden City និង សាខាកោះពេជ្រ ដែលផ្តល់ជូននូវកម្មវិធីសិក្សាពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៨ ដោយអនុវត្តស្តង់ដាសិក្សាមកពីប្រទេសកាណាដា។

ជាមួយគ្នានេះដែរCIS ក៏គ្រោងនឹងបន្ថែមថ្នាក់រហូតដល់ថ្នាក់ទី ១២ ផងដែរ បន្ទាប់ពីគម្រោងពង្រីកនេះបញ្ចប់ការសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]