បុរីប៉េងហួតគ្រុប វិនិយោគ ៦០ លានដុល្លារលើផ្សារទំនើបថ្មីមួយទៀត

PH Diamond Place Mall

កាលពីចុងសប្តាហ៍នេះ បុរីប៉េងហួតគ្រុបបានបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Diamond Place Mall ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សាងសង់លើផ្ទៃដីទំហំជាង ៦ ហិកតាក្រោមថវិកាវិនិយោគ៦០ លានដុល្លាដោយបុរីប៉េងហួតគ្រុប។

ផ្សារទំនើប PH Diamond Place Mall នឹងបម្រើការផ្សារទំនើបស្តង់ដារអន្តរជាតិដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េដែលក្នុងនោះ ៣០.០០០ ម៉ែត្រការ៉េគឺផ្ទៃដីសម្រាប់ជួល (Gross leasable area) ព្រមជាមួយនឹងចំណតឡានជាង ២.៦០០ ចំណត និងម៉ូតូប្រមាណ ១.០០០ ចំណតផងដែរ។

ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះThe Star Diamond ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤០ ហិកតា រួមមានជា លំនៅដ្ឋានអគារខុនដូ និងអគារការិយាល័យជាដើម។

គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ដែលPH Diamond Place Mallជាគម្រោងផ្សារទំនើបទី ២ របស់បុរីប៉េងហួតបន្ទាប់ពី គម្រោងPH ECO Mall ដែលបានបើកការដ្ឋានសាងសង់កាលពីខែធ្នូឆ្នាំ ២០១៧។

https://www.facebook.com/boreypenghuoth/videos/1729954593737593/?t=0

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]