បើកដំណើរការហើយ ! នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ព្រមទាំងបើក ដំណើរការអោយប្រជាជនគ្រប់រូបអាចប្រើសេវាកម្មនេះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ខែកក្កដា។
នៅក្នុងដំណាក់នេះ មាននាវាចំនួន ០៣គ្រឿង ក្នុងនោះ០២គ្រឿងជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន៦០នាក់ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន៥៤នាក់ ដែលនាវាទាំងអស់បំពាក់ដោយម៉ាស៊ីនត្រជាក់ ព្រមទាំងពោងសុវត្ថិភាព។

ការធ្វើដំណើរចាប់ពីព្រែកព្នៅទៅក្រុងតាខ្មៅត្រូវឆ្លងកាត់០៦ចំណតរួមមាន ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ ដោយចំណាយពេលវេលាពី ៣នាទី ទៅ ១០នាទី ពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើងមិនលើសពី១០នាទីឡើយ។

នាវាដឹកអ្នកដំណើរនេះមានល្បឿនប្រមាណ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើធ្វើដំណើរពីចំណតឫស្សីកែវទៅចំណតតាខ្មៅនឹងចំណាយពេលសរុបមិនលើសពី៤៥នាទី ដែលមានល្បឿនលឿនជាងដំណើរតាមផ្លូវគោក ៣ដង។

សេវាកម្មនាវានេះនឹងដំណើរការជាប្រចាំចាប់ពីម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ដែលថ្លៃឈ្នួលធ្វើដំណើរគឺ ៣២០រៀលក្នុងមួយគីឡូម៉ែត្រ។ ប៉ុន្តែដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាដើម្បីជំរុញឱ្យប្រជាពលរដ្ឋបានដឹងពីការធ្វើដំណើរតាមធម្យោបាយនេះ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើដំណើរដោយឥតគិតថ្លៃ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីមានសង្ឃឹមយ៉ាងមុតមាំថា៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា ចំណាយតិច មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]