ស្ពានអាកាសផ្សារដីហុយនឹងបើកបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ស្ពានអាកាសថ្មីនៅផ្សារដីហុយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនឹងបើកជាបណ្តោះអាសន្នជាសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ប៉ុន្តែនឹងត្រូវបិទវិញទៀតដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។

“ស្ពានអាកាសនេះនឹងបើកពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា នេះតែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃ ១៨ ទៅនឹងបិទពាក់កណ្ដាលបើកពាក់កណ្ដាលផ្លាស់ប្ដូគ្នាទៅវិញទៅមកម្ដងម្ខាង ដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់ ដូចជាការចាក់កៅស៊ូជាដើម ។ ការដ្ឋានសាងសង់នឹងបញ្ចប់ ១០០ ភាគរយនៅពាក់កណ្ដាលខែឧសភា។ ក្នុងអំឡុងពេលនេះ មិនអនុញ្ញាតអោយរថយន្តកំពស់លើសពី ៣ ម៉ែត្របើកបរឡើងលើស្ពានអាកាសនេះទេ” នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី។

“គោលបំណងនៃការបើកស្ពានអាកាសក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះគឺដើម្បីជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញ ដោយសារតែមានប្រជាពលរដ្ឋជាច្រើនដែលត្រូវធ្វើដំណើរត្រឡប់ទៅស្រុកកំណើតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ដូច្នេះវាគឺអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ” លោកបានបន្ត។

ស្ពានអាកាសនេះមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ ហើយនឹងក្លាយជាស្ពានទីប្រាំដែលនឹងត្រូវសាងសង់នៅរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]