ជប៉ុនផ្តល់កម្ចី ៨៦ លានដុល្លារដើម្បីលើកកំពស់ប្រព័ន្ធអគ្គីសនីនៅរាជធានីភ្នំពេញ

ខ្សែអគ្គិសនីនៅរាជធានីភ្នំពេញ ប្រភព: Michael Coghlan

រដ្ឋាភិបាលជប៉ុនបានផ្តល់នូវកម្ចីចំនួន ៨៦ លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីកែលម្អនិងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនីរាជធានីភ្នំពេញ ជំហានទី ២ នេះបើយោងតាមលិខិតផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

គម្រោងនេះរួមមានការសាងសង់ស្ថានីយ៍ថ្មី ការពង្រីកប្រព័ន្ធខ្សែបញ្ជូន និង ចែកចាយអគ្គិសនីនិងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអគ្គិសនីទូទៅនៅទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីបង្កើនស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ពិធីហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជានេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន។

កាចុះហត្ថលេខានេះជាផ្នែកមួយនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។

ក្រៅពីប្រាក់កម្ចីលើគម្រោងនេះកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនូវហិរញ្ញប្បទានមួយកញ្ចប់ទៀតដែលមានទឹកប្រាក់ប្រមាណ៤.៦ លានដុល្លារអាមេរិកដើម្បីលើកកំពស់វិស័យសេដ្ឋកិច្ចនិសង្គមនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះបានបង្ហាញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងជប៉ុននិងកម្ពុជា ក៏ដូចជាដើម្បីអបអរសាទរខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]