ប្រវត្តិនៃសំណង់កីឡាដែលមានគុណភាពនៅអាស៊ីអាគ្នេយ៍
នៅពេលស្ថាបនិករបស់ក្រុមហ៊ុន Sports Engineering and Recreation Asia Ltd. (Seara) បង្កើតក្រុមហ៊ុននេះនៅទីក្រុងបាងកកក្នុងឆ្នាំ១៩៩១ ការសម្រេចចិត្តជាយុទ្ធសាស្ត្រគឺត្រូវសាងសង់ដោយគោរពតាមស្ដង់ដារអន្ដរជាតិតែម្យ៉ាងប៉ុណ្ណោះ។ នេះមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ជំនួញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្រ្តបង្កើតជាម៉ាកដ៏សំខាន់ដែលត្រូវចំណាយពេលរាប់ឆ្នាំទើបទទួលផលផងដែរ។ នេះមិនត្រឹមតែជាយុទ្ធសាស្រ្តទីផ្សាររបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្រ្កកសាងម៉ាកយ៉ាងសំខាន់មួយដែលនឹងត្រូវប្រើពេលដើម្បីទទួលបានផលផងដែរ។ លោក Patrick Dean ជនជាតិកាណាដា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងពីរបានលើកឡើងថា “យើងមើលឃើញថា នៅក្នុងទីផ្សារដូចជាប្រទេសសិង្ហបុរី និងទីក្រុងកូឡាឡាំពួរ ការសាងសង់កន្លែងកីឡាត្រូវបានសាងសង់ឡើងស្របតាមស្ដង់ដារអន្ដរជាតិ។ យើងបានសម្រេចចិត្តដោយគ្រាន់តែរង់ចាំទីផ្សារនេះហូរចេញទៅភាគខាងជើង។”
គោលការណ៍ពិសេសខុសគេនោះគឺ ផ្តោតលើឧបករណ៍កីឡាសម្រាប់ឧស្សាហកម្មបដិសណ្ឋាកិច្ចទំនើបចុងក្រោយបំផុតដែលយើងកំពុងឈានជើងចូល។ ជាដំបូង ក្រុមហ៊ុន Seara បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបំពាក់គ្រឿងបរិក្ខារកីឡាដែលមានគុណភាពខ្ពស់ និងសាងសង់ទីលានកីឡាវាយតេនីសនៅតាមសណ្ឋាគារ និងរីសតល្បីៗ។
ក្រុមកីឡាបាល់ទាត់ពាណិជ្ជកម្មបានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវទីលានទាត់បាល់ និងការបោះទីតាំងនៃម៉ាករបស់ពួកគេ។ សាលារៀន និងអាគាររបស់រដ្ឋាភិបាលបានចាប់ផ្តើមតម្លើងសម្ភារបរិក្ខារដែលមានគុណភាពកាន់តែច្រើនជាងមុន និងមានគុណភាពខ្ពស់ជាងមុន។ ជាចុងក្រោយ នគរូបនីយកម្ម និងកំណើននៃប្រជាជនថ្នាក់កណ្តាលបានធ្វើឲ្យទីលានវាយកូនហ្គោលដែលបានសាងសង់ឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០មួយចំនួន ចាប់ផ្តើមធ្វើឲ្យទីតាំងរបស់ខ្លួនមានលក្ខណៈល្អប្រសើរ តាមរយៈការផ្តល់នូវបរិក្ខារទីលានវាយកូនហ្គោលល្អៗ។
ភាពជោគជ័យនេះបានមកតាមរយៈការយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតនៃផលិតផល និងការជ្រើសរើសផលិតផលដែលល្អបំផុតសម្រាប់ស្ថានភាពជាក់លាក់នៅតាមតំបន់។ លោក Patrick Dean បានលើកឡើងថា “មានបទពិសោធន៍ក្នុងស្រុកដ៏ឈឺចាប់មួយចំនួន ប៉ុន្តែយើងមិនដែលរត់ចេញពីការងារ ហើយតែងតែធ្វើវាឲ្យបានត្រឹមត្រូវ ហើយយើងក៏មិនដែលធ្វើឲ្យមានកំហុសដូចគ្នាពីរដងដែរ”។
សព្វថ្ងៃនេះ Seara គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារផ្គត់ផ្គង់បរិក្ខារស្ដង់ដារអន្ដរជាតិដែលឆ្លើយតបនឹងស្តង់ដារកំណត់ដោយស្ថាប័នគ្រប់គ្រងកីឡានីមួយៗ។ មិនថាការងារជាអ្នកផ្តល់ប្រឹក្សាបច្ចេកទេសមុនពេលធ្វើការងាររៀបចំផ្នែកខាងក្រៅនៃទីលានកីឡា ឬការងារពាក់ព័ន្ធនឹងការរៀបចំទាំងមូល ក្រុមហ៊ុន Seara មានសមត្ថភាពពូកែនិងបទពិសោធន៍ក្នុងបច្ចេកទេសសាងសង់ និងការដាក់បំពាក់នូវសម្ភារបរិក្ខារដែលធន់នឹងលក្ខខណ្ឌអាកាសធាតុ និងដីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
- Video Advertisement -