SCG បង្ហាញពីបច្ចេកវិទ្យាសំណង់ចុងក្រោយរបស់ខ្លួនក្នុងពិព័រណ៍ Architect Expo’ 18

ក្រុមហ៊ុនអេសស៊ីជី (SCG) បានបង្ហាញនូវការច្នៃប្រឌិតថ្មីនៃបរិក្ខារ និងបច្ចេកវិទ្យាសំណង់ទៅកាន់បណ្តាប្រទេសអាស៊ាននៅឯពិព័រណ៍ Architect Expo’ 18 ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី ១ ដល់ទី ៦ ខែឧសភានៅទីក្រុងបាងកក ប្រទេសថៃ។

ការតាំងបង្ហាញនេះធ្វើឡើងក្រោមទស្សនទាន “ប្ដេជ្ញាចិត្តដើម្បីជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីកសាងនូវលំនៅដ្ឋានអោយកាន់តែប្រសើរ មានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។ បច្ចេកវិទ្យាសំខាន់ៗនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ក្នុងឆ្នាំនេះរួមមានការច្នៃប្រឌិតថ្មីសម្រាប់ភាពត្រជាក់នៅក្នុងលំនៅដ្ឋាន (Cool Home Innovations) ប្រព័ន្ធច្នៃប្រឌិតនៃការងារប្រក់ដំបូល (Innovative Roofing System) ឈុតផលិតផល SKIVE និងជាពិសេសដំណោះស្រាយថែទាំមនុស្សចាស់ជរា (Eldercare Solution) ដែលមានជាមនុស្សយន្តឈ្មោះថា​ “Dinsaw Mini” ដើម្បីជួយថែទាំមនុស្សចាស់ជរាដែលនៅផ្ទះម្នាក់ឯង។

បើយោងតាមប្រសាសន៍របស់ លោក អនុវ៉ាត់ ឆាលើមឆៃ (Anuvat Chalermchai) នាយកផ្នែកម៉ាកយីហោ និងទំនាក់ទំនង ក្នុងផ្នែកស៊ីម៉ងត៍-បរិក្ខារសាងសង់របស់SCG បច្ចុប្បន្នបច្ចេកវិទ្យាទាំងនេះបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសថៃរួចជាស្រេច ប៉ុន្តែចំពោះប្រទេសក្នុងអាស៊ាន SCG កំពុងសិក្សាពីទីផ្សារហើយគ្រោងនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់នេះ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា កាលពីថ្មីៗនេះ SCG ទើបនឹងនាំចូលនូវបច្ចេកវិទ្យាប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete and K Cement Super Plastering) និងប្រក់ដំបូល(SCG Roofing) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete and K Cement Super Plastering) នេះអាចជួយកាត់បន្ថយពេលសាងសង់ បានរហូតដល់ទៅ ៣ ខែ។

លោក អនុវ៉ាត់ បានបន្តថា ក្រុមហ៊ុន SCG នឹងបន្តពង្រីកទីផ្សារនិងមកចូលនូវភាពច្នៃប្រឌិតថ្មីមកកាន់ប្រទេសកម្ពុជាដើម្បីជួយសម្រួលនិងលើកកំពស់សក្តានុពលខ្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។

Mr. Anuvat Chalermchai, Brand Management and Communication Director, SCG Cement – Building Materials.

Dinsaw Mini Robot

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]