ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្នែកមួយ នៃរូបភាព ប្លង់គំរូ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង ការខូចខាតដល់ប្រជាជន ដែលនឹងរងការប៉ះពាល់ពីគម្រោងនេះ។ នេះបើយោងទៅតាមគម្រោង ដែលបាននិងកំពុងសិក្សាដោយក្រុមការងារអន្តរក្រសួង។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា៖ «ផ្អែកលើគម្រោង ដែលយើងសិក្សា យើងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីចាប់ផ្តើមការសាសង់ផ្លូវថ្នល់នេះ ក្នុងខែវិច្ឆិកា ដូចដែលបានរំពឹងទុក។ យើងកំពុងធ្វើការលើដំណើរការផ្តល់ប្រាក់សំណង ដល់ប្រជាពលរដ្ឋដែលប៉ះពាល់ពីគម្រោងនេះ»។
កាសែត Khmer Time បានរាយការណ៍ថា ផ្លូវយានយន្តនេះ នឹងត្រូវសាងសង់លើមូលដ្ឋានរដ្ឋផ្តល់សម្បទាន រួចផ្ទេរ ឲ្យក្រុមហ៊ុនចិន China Road and Bridge Corporation ធ្វើការសាងសង់ដើម្បីយកប្រាក់ពីអ្នកបើកបរ តាមកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលកម្ពុជាកាលពីខែមករា។
យោងតាមឯកឧត្តម ស៊ឹមសុរិយា ឲ្យដឹងថា ការសាងសង់ផ្លូវនេះ នឹងត្រូវសាងសង់ក្រោមថវិកាវិនិយោគជិត២ពាន់លានដុល្លារអាមេរិក ហើយផ្លូវនេះ នឹងលាតសន្ធឹងលើចម្ងាយជាង១៩០គ.ម. គឺខ្លីជាងផ្លូវបច្ចុប្បន្ន ដែលមានចម្ងាយ២៤០គ.ម.។ ផ្លូវល្បឿនលឿន នេះ នឹងមាន៤ច្រកផ្លូវ ហើយនឹងត្រូវចំណាយពេលសាងសង់ចំនួន៤ឆ្នាំ។
ឯកឧត្តម ស៊ឹមសុរិយា បានពន្យល់ថា៖ «ដើម្បីកាត់បន្ថយចំនួនប្រាក់សំណង យើងបានប្តូរផ្លូវ នៅចំណុចជាក់លាក់ជាច្រើន ដើម្បីវៀងភូមិធំៗ និងតំបន់មានមនុស្សរស់នៅកុះករ ខណៈចម្ងាយផ្លូវ ក៍ត្រូវបានកាត់បន្ថយផងដែរ»៕