កម្ពុជាស្នើសុំជំនួយពីចិន ២០០ លានដុល្លារសាងសង់ផ្លូវកោះកុង-បាត់ដំបង

ឯកអគ្គរដ្ឋទូតចិន ឯកឪត្តម សៀង​ប៉ូ (ឆ្វេង) ពិភាក្សាជាមួយសម្តេចហ៊ុនសែន នៅឯពិធីសម្ពោធ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានប្រកាសថា កម្ពុជាគ្រោងនឹងស្នើសុំជំនួយពីរដ្ឋាភិបាលចិន ២០០ លានដុល្លារ ដើម្បីសាង់សង់ផ្លូវកោះកុង-ថ្មដា-សំឡូត។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៦ ថ្នល់កែង-អង្គ្រង កាលពីថ្ងៃទី ១១ មិថុនា កន្លងមកនេះ។ សំណើរនេះត្រូវបានលើកឡើងចំពោះមុខ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សៀង ប៉ូ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះដែរ។

កំណាត់ផ្លូវនេះគឺតភ្ជាប់ពី កោះកុង ទៅឃុំថ្មដាក្នុងខេត្តពោធិ៍សាត់ និងទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ២០០គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជានឹងដាក់ស្នើសុំថវិកាសម្រាប់គម្រោងនេះជាចំណុចអាទិភាពទៅកាន់រដ្ឋាភិបាលចិន នៅក្នុងឆ្នាំនេះ ឫឆ្នាំក្រោយ។

សម្ដេចបានបន្តទៀតថា កំណាត់ផ្លូវនេះគឺជាផ្លូវមួយដែលសំខាន់ក្នុងការតភ្ជាប់កំពង់ផែដ៏សំខាន់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដែលចាំបាច់ត្រូវតែអភិវឌ្ឍន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]