រដ្ឋាភិបាល លើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យ

ឯកឧត្តម វង្សី វីស្សុត ក្នុង​អង្គប្រជុំ

ក្នុងស្មារតីគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម រដ្ឋាភិបាល បានជំរុញអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំជាបទបញ្ញត្តិថ្មីមួយ ដោយលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍ម្ចាស់លំនៅដ្ឋានឯកជនសាងសង់ជាលំនៅដ្ឋានមានតម្លៃសមរម្យ និង គិតអត្រាការប្រាក់ទាបសម្រាប់ការបង់រំលោះ គឺគិតត្រឹម៣០ភាគរយ នៃគម្រោងលំនៅដ្ឋានរបស់ពួកគេ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែមិថុនាកន្លងមកនេះថា៖ «រាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយថ្មីមួយ គឺការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ក្នុងន័យទាក់ទាញការវិនិយោគពីវិស័យឯកជន និងការវិនិយោគរបស់រដ្ឋ»។

យោងតាមឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់ លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ធទៅលើតម្លៃសាងសង់ រួមទាំងការជួយសហការសាងសង់ហេដ្ឋារចនាសម្ព័នដូចជា បណ្តាញលូ ផ្លូវថ្នល់ ដោយឥតគិតថ្លៃទៀតផង។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ ក្នុងអង្គប្រជុំនោះ។

ឯកឧត្តម បានបន្តថា៖ «ដោយសារតែរដ្ឋាភិបាលជួយជ្រុមជ្រែងដូច្នេះហើយ ម្ចាស់គម្រោង ត្រូវតែសាងសង់ផ្ទះក្នុងតម្លៃទាប ប្រកាសដល់អ្នកទិញអោយដឹងអំពីការបង់ប្រាក់រំលោះ និងជាពិសេសមិនត្រូវគិតការប្រាក់ខ្ពស់លើការបង់រំលោះនេះឡើយ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]