ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា។
ក្នុងអំឡុងពេល៦ខែដំបូងនៃឆ្នាំ ២០១៨ វិស័យសំណង់បានកើនឡើងរហូតដល់ទៅ ១១,៥ ភាគរយ ដែលទិន្ន័យនេះបានសបញ្ជាក់ឲ្យឃើញតាមរយៈការកើនឡើងនៃបរិមាណការនាំចូលសម្ភារសំណង់រហូតដល់ទៅ ២៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (អានបន្ថែម)។
ដោយឡែក ឥណទានវិស័យសំណង់ក៏ជាផ្នែកមួយដែលធ្វើឲ្យវិស័យមួយនេះមានការរីកចំរើនផងដែរ។ ជាក់ស្តែងណាស់ ឥណទានក្នុងវិស័យសំណង់បានកើនឡើងរហូតដល់ទៅ ៣០,៥ភាគរយ (ឆ្នាំលើឆ្នាំ) ដែលស្មើទៅនិង ១០ភាគរយ នៃឥណទានសរុបទៅលើគ្រប់វិស័យ។ លើសពីនេះទៅទៀតឥណទានក្នុងវិស័យសំណង់គឺមានស្ថានភាពល្អដោយសារឥណទានមិនដំណើរការនៅក្នុងវិស័យនេះនៅមានអត្រាទាប។ (អានបន្ថែម)
កត្តាទីបីដែលធ្វើឲ្យវិស័យសំណង់មានការកើនឡើង គឺដោយសារការកើនឡើងនៃគម្រោងវិនិយោគដែលបានកើនឡើងរហូតដល់ទៅ ១៤ភាគរយ ឬស្មើនឹង ១៧៤២គម្រោង ដែលក្នុងនោះ គម្រោងលំនៅដ្ឋានបានរួមចំណែកជាង ៨០ ភាគរយនៃគម្រោងសរុប។
ជាក់ស្ដែង វិស័យសំណង់និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺនៅមានភាពរឹងមាំ និងមានសក្តានុពលខ្ពស់ ដែលវិស័យទាំងពីរបានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិ ឬ GDP ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ៧ ភាគរយក្នុងឆ្នាំ ២០១៨។

