ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សាធារណរដ្ឋឥណ្ឌា កាលពីថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាទីតាំងគោលដៅដើម្បីអនុវត្តគម្រោងភូមិឌីជីថលសាកល្បង។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងភូមិឌីជីថលគឺជាគម្រោងមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌាក្នុងគោលបំណងដើម្បី ធ្វើទំនើបកម្មនិងផ្តល់សេវាកម្មឌីជីថលនៅតាមភូមិដែលនៅតាមទីជនបទលើគ្រប់វិស័យទាំងអស់ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាពលរដ្ឋ។
គម្រោងនេះមានគោលគំនិតស្នូលចំនួនបួន គឺ ១)ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិចដូចជាភ្លើងពន្លឺ(LED)បែបឌីជីថល និងការបំពាក់ Wi-Fi Hotspot ២) សេវាកម្មទូរវេជ្ជសាស្រ្តឌីជីថល ៣) សេវាកម្មទូរអប់រំ និង ៤) សេវាកម្មអភិវឌ្ឍន៍ជំនាញប្រជាពលរដ្ឋក្នុងតំបន់។ នេះបើយោងតាមឯកសាររបស់ក្រសួងបច្ចេកវិទ្យានិងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌា។
សម្រាប់ប្រទេសកម្ពុជា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) នៃប្រទេសឥណ្ឌា ដោយកាលពីខែ កក្កដា កន្លងមកនេះអ្នកជំនាញការពីក្រុមហ៊ុន TCIL បានចុះមកសង្កេតការលើតំបន់នោះរួចស្រេចទៅហើយ។
ជាការឆ្លើយតប ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានសំដែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ ដោយគម្រោងនឹងជាការជួយពង្រឹងនិងពង្រីកវិស័យឌីជីថលទៅកាន់ទីជនបន។
ដោយឡែក ភាគីទាំងពីរពុំទាន់បានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថាគម្រោងនឹងចាប់ផ្ដើមនិងបញ្ចប់នៅពេលណានោះទេ។
ក្រៅពីគម្រោងនេះ ប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការរជាបន្តបន្ទាប់ មិនត្រឹមតែវិស័យ ITC ប៉ុណ្ណោះទេ ប៉ុន្តែគឺលើគ្រប់វិស័យពាក់ព័ន្ធផ្សេងៗទាំងអស់ផងដែរ។