រដ្ឋាភិបាលនឹងសាងសង់អាងហែលទឹកនៅស្រុកកោះធំសម្រាប់កីឡាករហ្វឹកហាត់ត្រៀមប្រកួតកីឡា

រូបគំរូអាងហែលទឹកដោយ​ 2MADEIRA.COM

កាលពីថ្ងៃអាទិត្យទី ១២ ខែសីហាឆ្នាំ ២០១៨ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបប្រាប់ថារដ្ឋាភិបាលនឹងធ្វើការសាងសាង់អាងហែលទឹកនៅស្រុកកោះធំសំរាប់កីឡាករធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រកួតកីឡា SEA Games ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។

ការលើកឡើងខាងលើនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះបើយោងតាមបណ្តាញសារព័ត៌មាន Fresh News។

ឯកឧត្តម វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា៖«គម្រោងនេះអាចនឹងសាងសង់អាងហែលទឹកចំនួន ២នៅក្នុងស្រុកកោះធំ ដែលមួយគឺសម្រាប់កីឡាករហ្វឹកហាត់ត្រៀមប្រកួតកីឡា SEA Games និងមួយទៀតសម្រាប់ការប្រើប្រាស់ធម្មតា»។

យ៉ាងណាមិញ ព័ត៌មានលំអិតទាក់ទងទៅនឹងកញ្ចប់ថវិកាក្នុងសាងសង់ក៏ដូចជាកាលបរិច្ឆេទនៃការសាងសង់ ខាងក្រសួងពុំទាន់បានអោយដឹងនៅឡើយទេ។

ក្រៅពីការសាងសង់អាងហែលទឹកក្នុងស្រុកកោះធំ ឯកឧត្តមស៊ុន ចាន់ថុលក៍បានអោយដឹងបន្ថែមទៀតថា រដ្ឋាភិបាលក៍នឹងសាងសង់ផ្លូវបេតុងដែលបំពាក់ដោយអំពូលភ្លើងសូឡាបន្ថែមទៀតជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២នៅឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តឡើងនៅឯពហុកីឡាដ្ឋានជាតិមរតកតេជោ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]