ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រកាសពីការសម្រេចបាននូវសមិទ្ធិផលប្រព័ន្ធចំណតឡានស្វ័យប្រវត្តិបែបទំនើបថ្មីមួយរបស់ខ្លួននៅឯឤកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលចំណតរថយន្តថ្មីនេះនឹងបើកឲ្យដំណើរការជាសាធារណៈនៅថ្ងៃស្អែកនេះ (១៦ ខែសីហា)។
ប្រព័ន្ធចំណតឡានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងព្រលានយន្តហោះក៏ដូចជាការកាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សជាពិសេសនៅពេលយប់។
ប្រព័ន្ធថ្មីនេះគឺតម្រូវឲ្យអ្នកបើកបរចុចយកសំបុត្រដោយខ្លូនឯងនៅពេលចូលចត។ បន្ទាប់ពីបញ្ចប់ភារកិច្ច អ្នកបើកបរគឺអាចទូទាត់បង់ប្រាក់ថ្លៃចតដោយខ្លួនឯងបានជាមួយនឹងម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិមុនពេលចាកចេញ។ នេះនឹងជួយធ្វើឲ្យការទូទាត់កាន់តែមានសុវត្ថិភាពនិងរហ័សជាងមុន។
នៅក្នុងដំណាក់កាលនេះ គឺមានម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិចំនួន ៨ម៉ាស៊ីន។ បើអ្នកបើកបរបានបង់ប្រាក់រួចរនាំងនៅច្រកទ្វារចេញនឹងបើកឡើងដោយស្វ័យប្រវត្តិព្រោះថាម៉ាស៊ីនបានចំណាំផ្លាករថយន្តរបស់អ្នកបើកបររួចមកហើយ ឬអ្នកបើកបរគ្រាន់តែស្កេនវិក័យប័ត្រដើម្បីឲ្យរនាំងបើក។
លើសពីនេះទៅទៀត ប្រព័ន្ធចំណតថ្មីមួយនេះគឺអាចជួយបង្កើនភាពងាយស្រួលនិងបត់បែនក្នុងការគ្រប់គ្រងលំហូររថយន្តផងដែរ ដោយមានជាប្រព័ន្ធស្វ័យប្រវត្តិអាចជួយកំណត់បានថាច្រកមួយណាកំពុងកកស្ទះ ហើយប្រាប់ទៅដល់អ្នកបើកបរឲ្យទៅតាមច្រកចេញផ្សេងទៀត។
ជាមួយគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ញឹកញាប់អាចទិញកាតចតរថយន្តដែលហៅថា “កាតស្វាយ” ដែលអនុញ្ញាតឲ្យអ្នកបើកបរចូលនិងចេញព្រលានយន្តហោះបានដោយងាយស្រួល ដោយគ្រាន់តែធ្វើការស្កេននៅច្រកទ្វារចេញនិងចូល។ អត្ថប្រយោជន៍មួយទៀតរបស់កាតនេះគឺប្រាក់បន្ថែម ១០ភាគរយរាប់ពេលបញ្ចូលទឹកប្រាក់ និងការមានសិទ្ធិប្រើប្រាស់ផ្លូវបានយ៉ាងរហ័ស។
ក្រៅពីការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏មានពង្រីកគន្លងផ្លូវ និងបន្ថែមច្រកចេញផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧ច្រក។
គួរបញ្ជាក់ផងដែរថា ចំណតនៅឤកាសយានដ្ឋានអន្តជាតិភ្នំពេញនាពេលបច្ចុប្បន្ន គឺអាចចតយានយន្តបានជាង ៤៥០គ្រឿង ឬប្រហែល ៣០០០គ្រឿងក្នុងមួយថ្ងៃ។
បើយោងតាមការឲ្យដឹងរបស់លោកលោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គម្រោងទំនើបកម្មឧបករណ៍និងដំឡើងកម្មវិធីនេះត្រូវបានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ទៀតក៏ត្រូវបានចំណាយក្នុងការជួសជុលនិងស្ដារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធចំណតទាំងមូល។






