ក្រុមហ៊ុន Bentley Systems ប្រកាសបញ្ជីបេក្ខភាពអ្នកប្រកួតជុំចុងក្រោយក្នុងកម្មវិធី YII2018 Awards

ក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨ (Year In Infrastructure 2018 Awards) ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើការផ្តល់ដំណោះស្រាយកម្មវិធី Software សម្រាប់ការធ្វើឲ្យជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសឈ្មោះអ្នកជាប់ជុំចុងក្រោយក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំមួយនេះផ្តល់កិត្តិយសដ៏វិសេសវិសាលដល់អ្នកប្រើប្រាស់កម្មវិធី Software របស់ក្រុមហ៊ុន Bentley សម្រាប់បច្ចេកវិទ្យាចុងក្រោយក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១២រូប ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យនេះ បានជ្រើសរើសអ្នកជាប់ជុំចុងក្រោយចំនួន ៥៧ក្រុម ក្នុងចំណោមបេក្ខភាពឈរឈ្មោះប្រកួតចំនួន ៤២០ក្រុម ចេញពីក្រុមហ៊ុនជាង ៣៤០ ជុំវិញពិភពលោក។

អ្នកជាប់ជុំចុងក្រោយនឹងធ្វើបទបង្ហាញពីគម្រោងប្រកបដោយនវានុវត្តន៍របស់ពួកគេដល់អ្នកចូលរួមប្រកួតផ្សេងទៀត គណៈកម្មការវិនិច្ឆ័យ អ្នកដឹកនាំក្នុងឧស្សាហកម្មនេះ និងអ្នកសារព័ត៌មានជាង ១៣០នាក់ ដែលក្នុងនោះក៏មានបេក្ខភាពសារព័ត៌មានតំណាងពីប្រទេសកម្ពុជាចូលរួមផងដែរ។ ការធ្វើបទបង្ហាញនេះជាផ្នែកមួយនៃវេទិកាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសន្និសីទ Year in Infrastructure 2018 របស់ក្រុមហ៊ុន Bentley ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី ១៨ ខែតុលា នៅសណ្ឋាគារ Hilton London Metropole ក្នុងទីក្រុងឡុងដ៍។

លោក Chris Barron ប្រធានមន្រ្តីទំនាក់ទំនងនៃក្រុមហ៊ុន Bentley Systems បានលើកឡើងថា «សន្និសីទ Year in Infrastructure គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដឹកនាំក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមប្រកួតផ្សេងទៀត ព្រមទាំងរៀនសូត្រពីបច្ចេកវិទ្យា និងការអនុវត្តល្អៗ ដើម្បីពន្លឿនការជឿនលឿនផ្នែកឌីជីថលក្នុងអង្គភាពខ្លួន។ ក្នុងនាមជាផ្នែកមួយនៃសន្និសីទនេះ ក្រុមហ៊ុន Bentley រីករាយអបអរសាទរ និងទទួលស្គាល់អ្នកជាប់ជុំចុងក្រោយនៃកម្មវិធីពានរង្វាន់នេះចំពោះការងារដ៏ល្អរបស់ពួកគេ។»

គួររំលឹកដែរថាចាប់តាំងពីឆ្នាំ ២០០៤ កម្មវិធីពានរង្វាន់ Year in Infrastructure Awards ឬដែលគេស្គាល់ថា Be Inspired Awards បានបង្ហាញនូវភាពជឿនលឿន និងនវានុវត្តន៍ភាពនៅក្នុងការឌីហ្សាញ ការសាងសង់ និងប្រតិបត្តិការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោក។ កម្មវិធីពានរង្វាន់ Year in Infrastructure Awards គឺជាកម្មវិធីប្រកួតប្រជែងជាសកលតែមួយគត់សម្រាប់ការប្រកួតប្រជែងបែបនេះ ហើយកម្មវិធីនេះគ្របដណ្តប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ កម្មវិធីពានរង្វាន់នេះបើកទទួលបេក្ខភាពអ្នកប្រើប្រាស់កម្មវិធី Software របស់ Bentley ទាំងអស់ ដោយការវិនិច្ឆ័យដាក់ពិន្ទុពីគណៈកម្មការវិនិច្ឆ័យឯករាជ្យដែលសុទ្ធសឹងជាអ្នកជំនាញក្នុងឧស្សាហកម្មនេះ ដើម្បីជ្រើសរើសអ្នកជាប់ជុំចុងក្រោយសម្រាប់ប្រភេទពានរង្វាន់នីមួយៗ។

សន្និសីទ Year in Infrastructure 2018 របស់ក្រុមហ៊ុន Bentley គឺជាការជួបជុំជាសកលនៃក្រុមហ៊ុនដែលនាំមុខគេខាងផ្នែកឌីហ្សាញ ការសាងសង់ និងប្រតិបត្តិការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ សន្និសីទនេះនឹងមានការធ្វើបទបង្ហាញ វេទិកាពិភាក្សា សិក្ខាសាលា និងការស្វែងយល់នូវចំណុចប្រសព្វនៃចលករបច្ចេកវិទ្យានិងអាជីវកម្ម ព្រមទាំងរបៀបដែលបច្ចេកវិទ្យា Software កំណត់ពីអនាគតនៃប្រព័ន្ធគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ (Project Delivery) និងសមត្ថភាពរបស់អាជីវកម្មក្នុងការគ្រប់គ្រងធនធានដើម្បីបង្កើតប្រាក់ចំណេញ (Asset Performance)។

សន្និសីទនៅឆ្នាំនេះនឹងរួមមាន៖

សុន្ទរកថាគន្លឹះដើម្បីបណ្តុះគំនិត ដែលថ្លែងដោយអ្នកដឹកនាំនៅក្នុងឧស្សាហកម្មធំៗ ដូចជា លោក John Armitt ប្រធានគណៈកម្មការហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ចក្រភពអង់គ្លេស និងបណ្ឌិត Horst J. Kayser ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Siemens AG ។
Digital Advancement Academies – វគ្គសិក្សាដែលមានរយៈពេលកន្លះថ្ងៃ ដឹកនាំដោយអ្នកជំនាញ និងមានបទពិសោធន៍ក្នុងប្រធានបទនៃការសិក្សា ដូចជា BIM Advancement ការសាងសង់ វិស្វកម្មសាងសង់ ការស្រាវជ្រាវពីការធ្វើឲ្យជឿនលឿនខាងផ្នែកឌីជីថល ឧស្សាហកម្មកែច្នៃ និងកម្មវិធី Software គំរូពិត (Reality Modeling)។
ការផ្សាយបន្តផ្ទាល់នូវការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា និងវេទិកាពិភាក្សា ពីសំណាក់ដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Bentley ដូចជា Microsoft, Siemens និង Topcon
ឱកាសសម្រាប់អ្នកចូលរួមក្នុងការជួបពិភាក្សាមួយទល់មួយជាមួយនិងអ្នកជាប់ជុំចុងក្រោយ
វេទិកាផ្តល់ព័ត៌មានពីឧស្សាហកម្ម និងវេទិកាពិភាក្សាការធ្វើបទបង្ហាញរបស់អ្នកជាប់ជុំចុងក្រោយនៃកម្មវិធីពានរង្វាន់ Year in Infrastructure Awards នៅថ្ងៃទី ១៦ និងទី១៧ ខែតុលា
កម្មវិធីពេលល្ងាច និងការពិសារភោជនាហារ ដែលមានការប្រកាសពីអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធី Year in Infrastructure Awards នៅថ្ងៃទី១៨ ខែតុលា។

សម្រាប់បញ្ជីឈ្មោះអ្នកជាប់ជុំចុងក្រោយក្នុងកម្មវិធីពានរង្វាន់ The Year in Infrastructure 2018 សម្រាប់ទិសដៅបច្ចេកវិទ្យាឈានមុខនៅវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ សូមចូលទៅកាន់គេហទំព័រ Bentley។

រូបថតព្រឹត្តិការណ៍ Bentley #YII2017

រូបថតព្រឹត្តិការណ៍ Bentley #YII2017
រូបថតព្រឹត្តិការណ៍ Bentley #YII2017
រូបថតព្រឹត្តិការណ៍ Bentley #YII2017
- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]