ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបដោយ World Economic Forum
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបន្តបង្ហាញពីជំហររបស់ខ្លួនក្នុងការលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលឧបត្ថម្ភដោយប្រទេសចិនគម្រោងមួយនេះមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារហើយផែនការនេះក៏ត្រូវបានទទួលការគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី Mahathirបានព្យួចោលនូវរគម្រោងសំខាន់ៗរបស់ចិនទាំងអស់សរុបជាទឹកប្រាក់ប្រមាណជិត ២៥ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានគម្រោងផ្លូវដែក East Coast Rail Link តម្លៃ២០ពាន់លានដុល្លារ ក៏ដូចជាគម្រោងបំពង់បង្ហូរប្រេងដ៏ធំពីរទៀតផង។
ហេតុផលនៃការព្យួរគម្រោងរបស់ចិនគឺដោយសារតែលោកនាយករដ្ឋមន្ត្រី Mahathir យល់ថាប្រទេសម៉ាឡេស៊ីមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រាប់រងការចំណាយលើគម្រោងធំៗទាំងអស់នេះ ហើយក៏ដើម្បីបញ្ជៀសរាល់វិវាទផ្សេងៗដែលអាចនឹងកើតមានឡើងជាមួយចិននាពេលអនាគត ។
ចំពោះកិច្ចសន្យាបំពង់បង្ហូរប្រេងប្រទេសម៉ាឡេស៊ីបានបង់ប្រាក់រាប់ពាន់លានដុល្លាររួចទៅហើយតែដោយឡែកការងារទើបតែបញ្ចប់បាន ១៤ ភាគរយតែប៉ុណ្ណោះ។ ប៉ុន្តែលោក Mahathir នៅតែរក្សារជំហររបស់ខ្លួនក្នុងការលុបចោល ដោយផ្អែកលើមូលហេតុសមហេតុសមផលមួយ គឺថាវាមានការពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនៃអំពើពុករលួយរបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak។