រដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានតម្លៃរាប់លានដុល្លារនៅខេត្តបន្ទាយមានជ័យ

ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP ។

យោងតាមប្រភពដដែលបានឲ្យដឹងថា ក្នុងជំហានដំបូងនៃការអភិវឌ្ឍន៍ពហុកីឡដ្ឋានក្រុងសិរីសោភ័ណមួយនេះ គឺនឹងគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណជា ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ លើសពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍ខាងលើអាចនឹងមានការសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលបន្ថែមទៀតផងដែរ។

ដោយឡែកទាក់ទងទៅនឹងថវិកានៃការសាងសង់ពហុកីឡដ្ឋានមួយនេះគឺនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូង។

សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការដោះស្រាយផលប៉ះពាល់ រួមទាំងការបើកផ្លូវចំនួន៣ខ្សែក្នុងតំបន់គម្រោងពហុកីឡដ្ឋានដែលផ្លូវនីមួយៗមានប្រវែងទទឹង២០ម៉ែត្រ។ យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយ។

ទោះជាយ៉ាងនេះក្តីពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ស្តាតមួយនេះគឺដើម្បីជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម (SEAGAME) ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]