Facebookនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅសិង្ហប�

រូបគំរូដោយ​ Facebook

ដើម្បីពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ី ក្រុមហ៊ុនបង្កើតបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook
បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជា ១,៤ ១ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានកម្ពស់ដល់ទៅ ១១ ជាន់មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel NewsAsia (CNA) កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨។

មជ្ឈមណ្ឌលផ្ទុកទិន្នន័យខាងលើគឺស្ថិតនៅតំបន់ Tanjong Kling បែកខាងលិចនៃប្រទេសសិង្ហបុរីដែលនឹងមានទំហំផ្ទៃក្រឡាសរុបចំនួន ១៧០.០០០ ម៉ែត្រការ៉េ ឬស្មើរទៅនឹង ១៧ហិកតាព្រមទាំងអាចបង្កើតការងារសំណង់និងការងារផ្នែកផ្សេងទៀតជាច្រើនកន្លែង។

យោងតាបប្រភពដដែលបានឲ្យដឹងថា អគារផ្ទុកទិន្នន័យនេះនឹងសាងសង់ឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា Liquid cooling technology ឬបច្ចេកវិទ្យាបន្ថយកំដៅដោយប្រើប្រាស់វត្ថុធាតុរាវដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកនិងថាមពលនៅក្នុងអគារ។ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Facebook បានអះអាងថាបច្ចេកវិទ្យា liquid cooling technology នេះ អាចកាត់បន្ថយបរិមាណនៃការប្រើប្រាស់ទឹកក្រោមដីបានរហូតដល់ទៅ ២០ ភាគរយសម្រាប់អាកាសធាតុក្នុងប្រទេសសិង្ហបុរី។

លើសពីនេះទៀត អគារផ្ទុកទិន្នន័យនេះនឹងបំពាក់ដោយឥដ្ឋចោះប្រហោងដែលមានទម្ងន់ស្រាលបំផុត
ដែលនឹងធ្វើឲ្យលំហូរចេញចូលនៃខ្យល់មានភាពងាយស្រួល។ អគារនេះដែរ នឹងត្រូវសាងសង់បែបពង្រីកឡើងលើ (upward) ជាជាងពង្រីកផ្នែកខាងៗ (outward) ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ សម្រាប់ជំហានទីមួយហើយជំហានបន្ទាប់នឹងត្រូវសាងសង់បន្ថែមនាពេលអនាគត។

សូមបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនសាងសង់ដែលនឹងទទួលខុសត្រូវលើការសាងសង់អគារនេះគឺក្រុមហ៊ុន Fortis Construction ដែលនឹងដើរតួនាទីជាអ្នកម៉ៅការទូទៅដោយសារក្រុមហ៊ុននេះមានបទពិសោធន៍ក្នុងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យប្រកបដោយប្រសិទ្ធិភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]